ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់​បុរី​ក្រុមហ៊ុន​សែន​សុខ​ចំកាត់​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​លក់​ សំណង់​របស់​ខ្លួន​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​ម​ជ្ឈ​ មណ្ឌល​សារព័ត៌មាន​“​នគរវត្ដ​”​ បញ្ជាក់​ អំពី​សំណង់ផ្ទះ​ល្វែង​ដែល​សាងសង់​ដោយ​ ក្រុមហ៊ុន​សែន​សុខ​ចំកាត់​ គ្មាន​គុណភាព​ គ្មាន​ស្ដង់ដារ​ កេង​ចំណេញ​បច្ចេកទេស​ ចុង​ក្រោយ​ទៀត​ម្ចាស់​ក្រុមហ៊ុន​មិន​បាន​ ទទួលខុសត្រូវ​ទៅ​លើ​បញ្ហា​ប្រព័ន្ធ​លូ​ទឹក​ ផ្លូវ​ក្នុង​បុរី​ជាដើម​ ។​

​ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ម្ចាស់​ក្រុម​ ហ៊ុន​បាន​ដកខ្លួន​ពី​ការ​ទទួលខុសត្រូវ​បន្ទាប់​ ពី​គាត់​លក់​ផ្ទះល្វែង​អស់​ដល់​អតិថិជន​ ទើប​បច្ចុប្បន្ន​នេះ​ ពេល​យប់​ ពេល​ភ្លៀង​ មិន​ត្រឹមតែ​ផ្លូវ​ក្នុង​បុរី​ក្លាយជា​រណ្ដៅ​ភក់​ ជ្រាំ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ប្រព័ន្ធ​លូ​ត្រូវ​បាន​ ស្ទះ​ទាំង​ទឹក​ស្អុយ​ លាមក​ភាយ​ចេញ​ហូរ​ មក​ខាងក្រៅ​បុរី​ និង​ចូល​ទៅ​ក្នុងផ្ទះ​វិញ​ ពិបាក​នឹង​ដកដង្ហើម​ ប៉ះពាល់​បរិស្ថាន​ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដ៏​ធ្ងន់ធ្ងរ​ ។​

​ពួក​គាត់​បញ្ជាក់​ថា​ ផ្ទះ​១​ល្វែង​តម្លៃ​ ទាប​បំផុត​៣​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​ម្ចាស់​ ក្រុមហ៊ុន​តែងតែបាន​ធានា​រៀបចំ​បណ្ដាញ​ ប្រព័ន្ធ​លូ​ ត​ទឹក​ភ្លើង​ ស្ថាបនា​ផ្លូវ​ក្នុង​បុរី​ ហើយ​ចំពោះ​សំណង់​វិញ​ស្ថិត​ក្នុង​កម្រិត​ ស្ដង់ដារ​ ប៉ុន្ដែ​ជា​លទ្ធផល​សំណង់​ក៏​គ្មាន​ គុណភាព​ បញ្ហា​ប្រព័ន្ធ​លូ​ ក៏​កាន់តែ​ស្ទះ​ ផ្លូវ​គមនាគមន៍​ក្លាយជា​រណ្ដៅ​ភក់ជ្រាំ​ ។​

​ប្រជាពលរដ្ឋ​បាន​រំលឹក​ថា​ ពេល​ពួក​ គាត់​ស្នើ​សុំ​ឱ្យ​ខាង​ក្រុមហ៊ុន​ជួយ​គិតគូរ​ បញ្ហា​ទាំង​អស់នេះ​ បែរជា​ខាង​ក្រុមហ៊ុន​ និយាយ​ថា​ សូម​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ ប្រមូល​លុយ​មក​ ខាង​ក្រុមហ៊ុន​នឹង​ជួយ​ សាងសង់​ឱ្យ​ ។​ ឮ​ពាក្យ​បែប​នេះ​ប្រជា​ ពលរដ្ឋ​បាន​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​ មួយ​នេះ​កំពូល​មហា​បោក​ ដូច្នេះ​សូម​បង​ ប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​រង​គ្រោះ​ដូច​ជា​ ពួក​គាត់​ មុន​នឹង​ទិញ​ផ្ទះល្វែង​,​ ដី​ឡូ​ មេត្ដា​សិក្សា​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ជៀស​ វាង​ក្រុមហ៊ុន​សែន​សុខ​បោកប្រាស់​ ។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ពី​ម្ចាស់​ក្រុមហ៊ុន​សែន​សុខ​ ចំកាត់​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ប៉ុន្ដែ​ ប្រជាពលរដ្ឋ​រៀបរាប់​ថា​ នាយក​ក្រុមហ៊ុន​ នេះ​ជា​នាយទាហាន​មួយ​១​រូប​ធ្វើការ​នៅ​ក្នុង​អង្គភាព​ទ័ពជើងគោក​ ។​ ដោយឡែក​ ចំពោះ​បុរី​ក្រុមហ៊ុន​សែន​សុខ​ចំកាត់​ដែល​ ពោរពេញ​ដោយ​ភក់ជ្រាំ​ លាមក​ឆ្អេះ​ ស្អុយ​ ផ្លូវ​ក្លាយជា​រណ្ដៅ​ សំណង់​គ្មាន​គុណ​ ភាព​ គឺ​ស្ថិត​ក្នុងភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ៕ ​សុខដុម​

Bun-thach-(3)

Bun-thach-(2)

Bun-thach-(1)

Bun-thach