ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ជ្រូក​រត់​ចោល​ជ្រូក​៤៥​ក្បាល ​ដោយសារ​តែ​ភ័យ​បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពីក្រោយ​

ខេត្តកំពង់ឆ្នាំង​ ៖​ ម្ចាស់​រ៉ឺ​ម៉ក​ដឹក​ជ្រូក​ម្នាក់​បាន​ទុក​រ៉ឺ​ម៉ក​និង​ជ្រូក​ចោល​ រត់គេច​ខ្លួន​ បន្ទាប់​ពី​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​ជិះ​ទៅ​បុក​រ៉ឺ​ម៉ក​គាត់​ពីក្រោយ​កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​មុខ​វត្ត​តា​កុ​ល​ ក្នុងភូមិ​តា​កុ​ល​ ឃុំ​ពា​នី​ ស្រុក​កំពង់ត្រឡាច​ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិៈ​ម៉ូតូ​ទៅ​បុក​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ជ្រូក​ពីក្រោយ​ ។​

​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​លោក​ ហ៊ុ​ល​ វាសនា​ បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ដឹក​ជ្រូក​ពីក្រោយ​នោះ​មាន​៣​នាក់​ មាន​១-​ឈ្មោះ​ ស៊ី​ម​ អុល​រ៉ា​វី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ២-​ឈ្មោះ​ជា​ ម៉ាក់​ អាយុ​៣០​ឆ្នាំ​ ភេទ​ប្រុស​ និង​៣-​ឈ្មោះ​ ណា​ វី​តា​ ភេទ​ស្រី​ អាយុ​៩​ខែ​ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ច្រក​ល្មៀត​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​រង​របួសស្រាល​ទេ​នាក់​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​ ។​

​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ជិៈ​គ្នា​៣​នាក់​ បាន​ទៅ​បុក​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ជ្រូក​ពីក្រោយ​ បណ្តាល​អោយ​ដួលរ​ណូ​ក​រណែល​ពេញ​ថ្នល់​ អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ជ្រូក​ឃើញ​ជន​រង​គ្រោះ​របួស​ដេក​ដួល​នៅ​ពេញ​ទាំង​ផ្លូវ​ ដោយ​ស្មានថា​ជន​រង​គ្រោះ​បុក​រ៉ឺ​ម៉ក​ទាំ​នោះ​ស្លាប់​ ក៍បាន​បើក​រ៉ឺ​ម៉ក​ដឹក​ជ្រូក​រត់​ដល់​ស្ពាន​ពោធិ​ រួច​រុញ​រ៉ឺ​ម៉ក​ចូល​ព្រៃ​លាក់​ទុក​នៅ​ទីនោះ​ ហើយក៍​គេចខ្លួន​បាត់​ ។​

លុះដល់​ព្រឹកស្អែក​ឡើង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ និង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ព្រោះ​សត្វ​ជ្រូក​នៅ​ លើ​រ៉ឺ​ម៉ក​ចំនួន​៤៥​ក្បាល​បាន​ងាប់​អស់​២​ក្បាល​ហើយ​ ។​

​នៅ​ពេល​នេះ​លោក​អធិការ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រ៉ឺ​ម៉ក​ដឹក​ជ្រូក​មក​យក​រ៉ឺ​ម៉ក​និង​ជ្រូក​របស់​ខ្លួន​វិញ​ ព្រោះ​ពេល​នេះ​ជ្រូក​បាន​ងាប់​អស់​២​ក្បាល​ហើយ​ ។​ ដោយឡែក​ជន​រង​គ្រោះ​ក៍​របួសស្រាល​ដែរ​ បើ​មិន​មក​យក​ទេ​ជ្រូក​នេះ​អាច​ងាប់​ជា​បន្ត​ទៀត​ ព្រោះ​គ្មាន​អ្នក​មើលថែ​ទេ​ ៕

6bsbh9wd

tkbbrgbi

0yhoynoc