ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់​សិប្បកម្ម​ធ្វើ​ឆ្នាំង​​​ នៅ​ស្គន់​បំពុល​ បរិស្ថាន​បំផ្លាញ​សុខ ភាព​ប្រជាពលរដ្ឋ​

ខេត្ដកំពង់ចាម​ ៖​ ប្រជាពលរដ្ឋ​ជា​ ច្រើន​នាក់​រស់នៅ​ភូមិ​ស្គន់​ ឃុំ​សូ​ទិ​ប​ ស្រុក​ ជើងព្រៃ​ ខេត្ដកំពង់ចាម​ បាន​រង​នូវ​ការ​ ប៉ះពាល់​បរិស្ថាន​ សុខភាព​ ដ៏​ធ្ងន់ធ្ងរ​បង្ក​ ឡើង​ដោយ​សិប្បកម្ម​ធ្វើ​ឆ្នាំង​ មាន​ទីតាំង​ ចំ​កណ្ដាល​ភូមិ​ ហើយ​បញ្ចេញ​នូវ​ជាតិ​ ក្លិនស្អុយ​ ឈួ​ល​ពី​ដែក​ជា​រៀងរាល់ថ្ងៃ​ ។​

​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ ពាក់ព័ន្ធ​ ទៅ​នឹង​ទីតាំង​សិប្បកម្ម​ធ្វើ​ឆ្នាំង​ខាងលើ​ នេះ​ ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ កាន់​អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កំពង់​ ចាម​ផង​ដែរ​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៤​ ដោយ​មានឈ្មោះ​ យិ​ន​ សុ​ខន​ និង​ឈ្មោះ​ ស្រី​ ពៅ​ ជា​តំណាង​ឱ្យ​ប្រជា​ ពលរដ្ឋ​ក្នុងភូមិ​ដើម្បី​ជួយ​អន្ដរាគមន៍​ទៅ​កាន់​ម្ចាស់​សិប្បកម្ម​ធ្វើ​ឆ្នាំង​ បញ្ឈប់​នូវ​ សកម្មភាព​បំពុលបរិស្ថាន​ ប៉ុន្ដែ​ពុំ​ទាន់​ មានការ​ចាត់ចែង​ដោះស្រាយ​ឬ​មន្ដ្រី​ ជំនាញ​ណា​ពិនិត្យ​ដល់​កន្លែង​សិប្បកម្ម​នេះ​ ឡើយ​ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ម្ចាស់​ សិប្បកម្ម​ធ្វើ​ឆ្នាំង​បាន​ទិញ​ដី​មួយ​កន្លែង​ នៅ​ចំ​កណ្ដាល​ភូមិ​ដែល​ពួក​គាត់​កំពុង​រស់​ នៅ​ ហើយ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ ធ្វើ​ឆ្នាំង​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ មក​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា​ ៖​ ១-​ មាន​សំឡេង​រំខាន​នៅ​ពេល​យប់​ ២-​មាន​ ផ្សែង​ និង​ផេះ​ហ៊ុយ​មក​លើ​ផ្ទះ​របស់​ពួក​ គាត់​ដោយ​ក្លិន​ឆ្ងៀម​ ឈួ​ល​ យ៉ាង​ខ្លាំង​ ពិបាក​ក្នុង​ការ​ដកដង្ហើម​ ៣-​ម្ចាស់​សិប្ប​ កម្ម​ធ្វើ​លូ​ខ្ពស់​ជា​មុខទឹក​ និង​ទី​៤-​មាន​ អ្នក​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ បិទមុខ​ទឹក​ដែល​ ហូរ​ចេញ​ទៅ​ប្រឡាយ​ធំ​ ។​
​បញ្ហា​ទាំង​អស់នេះ​ដែរ​ពុំ​បាន​មាន​ ដំណោះស្រាយ​ក្នុង​នោះ​អាជ្ញាធរ​និង​ខាង​ ជំនាញ​បាន​អនុញ្ញាត​ឱ្យឈ្មោះ​ ឃឹម​ សុផល​ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ឆ្នាំង​បន្ដ​ដំណើរការ​ អាជីវកម្ម​ ដោយ​មិន​បាន​គិត​ពិ​ផល​ប៉ះ​ ពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ ខេត្ដ​ខាង​ជំនាញ​ មន្ទីរ​ឧស្សាហកម្ម​ សិប្ប​ កម្ម​ មេត្ដា​ពិនិត្យ​លើ​ផល​ប៉ះពាល់​នេះ​ ផង​ ។​
​ករណី​ខាងលើ​នេះ​នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេ​ ពី​លោក​ ឃឹម​ សុផល​ ម្ចាស់​សិប្បកម្ម​ខាងលើ​ដោយ​គ្មាន​លេខ​ ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ដោយឡែក​រាល់​ផល​ប៉ះពាល់​ ដែល​បង្ក​ឡើង​ចេញពី​ទីតាំង​សិប្បកម្ម​ ខាងលើ​ប្រជាពលរដ្ឋ​បាន​រក្សា​ទុក​នូវ​វត្ថុ​ តាង​ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ដ​ មន្ដ្រី​ ជំនាញ​ ថា​ តើ​គំនរ​នៃ​កាក​សំណល់​ទាំង​ នេះ​បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​ដល់​កម្រិត​ណា​ ? ៕ ​សុខ​ខេមរា

Narin

Narin1