ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយ-កូនស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ ករណីម៉ូតូបុកអ្នកថ្មើរជើង

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើងបណ្តាលឲ្យម្ដាយនិងកូនស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៥៥នាទីយប់ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូលេខ ១០៩-១១០ ក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាករណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបឋមបង្កឡើងដោយអ្នកថ្មើរជើងដើរឆ្លងថ្នល់ ពីលិចមកកើតមិនប្រយ័ត្ន រួមផ្សំអ្នកបើកម៉ូតូបើកល្បឿនលឿនក្នុងស្ថានភាពស្រវឹង ។

ថ្មើរជើងឈ្មោះហេង ភេទស្រី អាយុ២៥ឆ្នាំនៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានពរកូនដើរឆ្លងថ្នល់ពីលិចមកកើត របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់ ចំណែកូនឈ្មោះមករា ភេទប្រុស អាយុ១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ។

ម៉ូតូម៉ាក់ C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Cy2917 ដោយឈ្មោះឌិម សុខ ឃន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ រដ្ឋគង្គអិលធីឌី (របួសធ្ងន់បាក់កដៃស្តាំ)មា នមួកសុវត្ថិភាព(បញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត)បើកបរក្នុងស្ថានភាពស្រវឹង មានកំរិតជាតិអាកុល ១១៤ មីល្លីក្រាមក្នុងមួយលីត្រខ្យល់។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ សាកសពត្រូវបានសាច់ញាតិចាត់ចែងធ្វើបុណ្យ ព្រមទាំងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុនរិទ្ធី