ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់រងបួសធ្ងន់ និងម្នាក់ទៀត បាត់បង់ជីវិត ករណីគ្រោះថ្នាក់ផ្សេងគ្នា ក្នុងថ្ងៃតែមួយ

ប៉ោយប៉ែត៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំណែកបុរសវ័យចំណាស់ម្នាក់ផ្សេងទៀត បានលង់ទឹកស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមានករណីគ្រោះថ្នាក់ចរាចកើតឡើងនៅចំណុចភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក រវាងម៉ូតូបុក គោយន្តកន្ត្រៃ ដឹកចំរឹងឈើ ។ មុនពេលកើតហេតុ មានគោយន្ត១គ្រឿងម៉ាកស្យ៉ាមគូបូតា ធ្វើដំណើរពីជើងទៅត្បូងដែលបើកបរដោយម្ចាស់ឈ្មោះបូក ទីន ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ។

ពេលបើកមកដល់ចំណុចមុខផ្ទះឈ្មោះទេព មិន ក៏ឈប់ចតដើម្បីចាក់ប្រេងម៉ាស៊ុត។ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខសៀមរ1I.9072 បើកបរដោយឈ្មោះចាន់ គ្រាស ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិខ្នាំង ឃុំណាំតៅធ្វើដំណើរច្រាសទិសគ្នាពីត្បូងទៅទិសខាងជើងដល់ចំណុចខាងលើក៏បុកនិងគោយន្តកន្ត្រៃដែលឈប់ចតចាក់ប្រេងម៉ាស៊ូត បណ្តាលឲ្យរបួសធ្ងន់អ្នកបើកមូតូ បាក់ជើងស្តាំ និងបែកលលាដ៍ក្បាលខាងស្តាំ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទបង្អែកភ្នំស្រុក ។

ចំពោះម៉ូតូ និងគោយន្តសមត្ថកិច្ចបានយកមករក្សាទុក ដើម្បីចាំដោះស្រាយនៅពេលក្រោយ ។

លោកអធិការបានបញ្ជាក់ទៀតថា៖ នៅថ្ងៃនេះដែរ ក៏មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់កើតទ្បើងនៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ជនរងគ្រោះមានឈ្មោះ សុខ ពេក ភេទប្រុសអាយុ៦៥ ឆ្នាំ នៅភូមិ ថ្មីខាងត្បូង ឃុំណាំតៅ ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់មងនៅវាលស្រែខាងកើតភូមិ ពេលទៅដល់ប្រទ្បាយមេ ក៏ចុះឆ្លង បណ្តាលឲ្យលងទឹកស្លាប់តែម្តង ។ ពជនរងគ្រោះ បានរកឃើញនៅវេលាម៉ោង៧និង៤៤នាទីយប់ សពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា