ព័ត៌មានទាន់ហេតុការណ៍៖

យកកាំបិតចាក់ជនរងគ្រោះរងរបួសពេញខ្លួនគំនុំរឿងវាយឆ្កែ

ខេត្តកំពង់ធំ៖ បុរសម្នាក់យកបន្ទួសបណ្តាលឲ្យរបួសបុរសម្នាក់ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ប្រឡាយដាច់ ភូមិត្រពាំងត្រុំ ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនបង្កឈ្មោះ ភីន ធុយ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ កម្មករ ដើរស្ទួចផ្ទះ មានទីលំនៅអចិន្ត្រៃភូមិ សង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកកាំបិតបន្ទួស ទៅចាក់លើ ជនរងគ្រោះឈ្មោះ ផ្លោក ភាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱយចំនួន០៣ កន្លែង: ត្រង់ក្រោមក្លៀកឆ្វេង ១កន្លែង កំភួនដៃឆ្វេងខាងក្រោយ ១កន្លែង និងកែងដៃឆ្វេង ១កន្លែង របួសស្រាល ។

មូលហេតុ ដោយសារជនសង្ស័យមានគំនុំខឹងនឹងជនរងគ្រោះ វាយឆ្កែ របស់ខ្លួន ។

ករណីនេះ សមត្ថកិច្ចបាននាំខ្លួនជនបង្ក និង វត្ថុតាងបញ្ជូន មកកាន់អធិការដ្នាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី