ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

យកស្លឹកទៅត្រាំទឹកប្រឡាយក្បែរផ្ទះប្រកាច់លង់ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារីម្នាក់បានប្រកាច់ក្នុងទឹកប្រឡាយក្បែរផ្ទះស្លាប់យ៉ាងរន្ធត់ នៅគ្រា ដែលជនរងគ្រោះយកស្លឹកទៅត្រាំ នេះបើតាមក្រុមគ្រួសារអះអាងប្រាប់សមត្ថកិច្ច ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកប្រឡាយខាងជើងផ្ទះចម្ងាយប្រមាណ ២៥ម៉ែត្រ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យថា ជនរងគ្រោះឈ្មោះ សឿន ចាន់រ៉ាត់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ក្នុងបន្ទុកគ្រួសារ ។

ប្រភពព័ត៌មានខាងលើបន្តថា បើតាមការបញ្ជាក់ពីម្នាយ និងសាច់ញាតិជនរងគ្រោះមានជំងឺប្រចាំកាយ (ស្កន់) មុនកើតហេតុនាងបានយកស្លឹកទៅត្រាំទឹកត្រង់ចំណុចប្រឡាយខាងលើ ខណៈនោះបាត់យូរមិនឃើញត្រឡប់មក ក៏នាំគ្នាដើរទៅរក ក៏ឃើញដាច់ខ្យល់ស្លាប់នៅក្នុងទឹកប្រឡាយបាត់ទៅហើយ ។

ប្រភពដដែលបន្តទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះធ្វើការពិនិត្យជនរងគ្រោះអាចពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖