ព័ត៌មានទាន់ហេតុការណ៍៖

យន្ដហោះ​ចម្បាំង​សម្ពន្ធមិត្ដ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម​ក​ពី​ម៉ា​រ៉ុ​ក​បាត់​ខ្លួន​នៅ​ យេ​មែន​

ចែករំលែក៖

​យន្ដហោះ​ចម្បាំង​F-16​មួយ​គ្រឿង​ របស់​ប្រទេស​ម៉ា​រ៉ុ​ក​ដែល​ជា​សម្ពន្ធមិត្ដ​ របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​សកម្មភាព​ វាយប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ ប្រ​យេ​មែន​នោះ​បាន​បាត់ដាន​។​ នេះ​បើ​ តាម​ប្រភព​ពី​យោធា​ម៉ា​រ៉ុ​ក​កាលពី​ថ្ងៃ​ទី​ ១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​ ក្រុម​ឧទ្ទាម​ ហ៊ូ​ទី​ និង​កម្លាំង​សម្ពន្ធមិត្ដ​អា​រ៉ា​ប៊ី​សា​ អ៊ូ​ឌី​ត​បាន​ប៉ះទង្គិច​គ្នា​ដោយ​កាំភ្លើង​ធុន​ ធំ​នៅ​តាម​បន្ទាត់​ព្រំដែន​ ។​

​ការ​បាត់​ខ្លួន​យន្ដហោះ​ចម្បាំង​របស់​ ម៉ា​រ៉ុ​ក​ និង​ការ​ផ្ទុះអាវុធ​ដោយ​ប្រើ​ កាំភ្លើង​ធុន​ធ្ងន់​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​ អាក់ខាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ដើម្បី​មនុស្សធម៌​រយៈពេល​៥​ថ្ងៃ​នៅ​ក្នុង​ សង្គ្រាមស៊ីវិល​យេ​មែន​ដែល​ចាប់ផ្ដើម​ មាន​ប្រសិទ្ធភាព​ថ្ងៃ​ទី​១២​ ខែឧសភា​ ។​

​ដោយ​ទទួល​បានការ​គាំទ្រ​ពី​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​ សម្ពន្ធមិត្ដ​របស់​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​បាន​វាយប្រហារ​ទម្លាក់​គ្រាប់​ បែក​ពីលើ​អាកាស​ទៅ​លើ​ទីតាំង​ក្រុម​ ឧទ្ទាម​ហ៊ូ​ទី​ និង​បន្ទាយ​យោធា​ស្មោះស្ម័គ្រ​ អតីត​ប្រធានាធិបតី​យេ​មែន​ លោក​Ali​ Abdullah​ Saleh​ ដែល​ចាប់ផ្ដើម​ឡើង​ តាំងពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​មក​ ម្ល៉េះ​ក្នុង​គោលបំណង​ជួយ​រៀបចំ​ឡើង​វិញ​ រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រ​ធានា​ធិ​ បតី​ Abd-Rabbu​ Mansour​ Hadi​ ។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បាន​ធ្វើ​សម្ពន្ធមិត្ដ​ជា​ មួយ​សត្រូវ​ក្នុង​តំបន់​គឺ​អ៊ី​រ៉​ង់​បាន​ចាប់​ ផ្ដើម​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ រំជើប​ រំជួល​តំបន់​ឈូង​សមុទ្រ​អា​រ៉ាប់​ទាំងមូល​។​ ក្រុម​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​ ក្នុង​ប្រទេស​យេ​មែន​ដែល​ក្រីក្រ​ និង​ពោរ​ ពេញ​ដោយ​អំពើ​ចលាចល​។​ សកម្មភាព​ របស់​ក្រុម​ហ៊ូ​ទី​កាន់តែ​គំរាមកំហែង​ដល់​ សន្ដិសុខ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រទេស​នាំ​ចេញ​ ប្រេង​លំដាប់​លេខ​១​ក្នុង​ពិភពលោក​ ។​

​ម៉ូ​រ៉ូ​កូ​ជា​ប្រទេស​អា​រ៉ាប់​មួយ​ក្នុង​ ចំណោម​៨​ដែល​បាន​ចូលរួម​ជា​សម្ពន្ធ​ មិត្ដ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​ការ​ធ្វើ​ អន្ដរាគមន៍​ដោយ​យោធា​ប្រឆាំង​ការ​រុល​ ទៅ​មុខ​របស់​ក្រុម​ហ៊ូ​ទី​។​ យន្ដហោះ​ចម្បាំង​ F-16​ជា​ច្រើន​គ្រឿង​របស់​ម៉ា​រ៉ុ​កបាន​បោះ​ ទីតាំង​នៅ​ចក្រភព​អា​រ៉ាប់​(UAE)​ ។​

​សេចក្ដីថ្លែងការណ៍​របស់​កម្លាំង​ យោធា​ម៉ូ​រ៉ូ​កូ​បាន​បញ្ជាក់​ថា​ យន្ដហោះ​ ចម្បាំង​F-16​មួយ​គ្រឿង​បាន​បាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​៦​យប់​ ម៉ោង​នៅ​ក្នុង​ តំបន់​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​។​

​ទូរទស្សន៍​al-Maseera​របស់​ក្រុម​ ហ៊ូ​ទី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ថា​ មី​ស៊ី​ល​ប្រឆាំង​យន្ដហោះ​ ចម្បាំង​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ F-16​ ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​Wadi​ Nashour​ ភាគ​ពាយព្យ​ខេត្ដ​Saada​ ដែល​ ជា​ខេត្ដ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ក្រុម​ ហ៊ូ​ទី​ស្ថិត​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​

​ទូរទស្សន៍​Ekhbariya​ របស់​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​បាន​ផ្សព្វផ្សាយ​រូបភាព​អគារ​ រង​ការ​បំផ្លាញ​ពី​គ្រាប់កាំភ្លើង​ធុន​ធំ​ ប៉ុន្ដែ​ការ​ ផ្សព្វផ្សាយ​នេះ​មិន​បាន​បញ្ជាក់​ ពី​មនុស្ស​ស្លាប់​ ឬ​រង​របួស​នោះ​ទេ​។​ បណ្ដាញ​ព័ត៌មាន​របស់​ក្រុម​ហ៊ូ​ទី​បាន​ ផ្សព្វផ្សាយ​ថា​ ការ​វាយប្រហារ​ដោយ​ ប្រើ​កាំភ្លើង​ធុន​ធំ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ បាន​ធ្លាក់​ទៅ​លើ​ភូមិឋាន​ជន​ស៊ី​វិល​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៣​នាក់​ ។​

​យ៉ាង​ហោច​ណាស់​ទាហាន​អា​រ៉ា​ប៊ី​សា​ អ៊ូ​ឌី​ត​១០​នាក់​ និង​ឆ្មាំ​ការពារ​ព្រំដែន​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​ផ្លោង​ឆ្លង​ ព្រំដែន​។​ យន្ដហោះ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្រហម​ បន្ទាប់​ពី​ការ​ចាប់ផ្ដើម​យុទ្ធនាការ​វាយ​ ប្រហារ​តាំងពី​ខែមីនា​មក​ទល់​ពេល​នេះ​។​ អាកាសយានិក​ពីរ​នាក់​ត្រូវ​ជួយ​សង្គ្រោះ​ ទាន់​ពេលវេលា​ ។​

​រយៈពេល​ជាង​៦​សបា្ដហ៍​កន្លង​មក​ ហើយ​ដែល​សកម្មភាព​វាយប្រហារ​ តាម​អាកាស​ពី​យន្ដហោះ​ចម្បាំង​របស់​ របប​រាជា​និយម​ឈូង​សមុទ្រ​មូ​ស្លី​សាន់​នី​ បាន​បរាជ័យ​នៅ​ក្នុង​ការ​រារាំង​ក្រុម​មូ​ស្លី​ម​ ស៊ី​អ៊ី​ដ​ និង​កងទ័ព​ស្មោះត្រង់​ជាមួយ​ លោក​Saleh​ ដែល​ត្រូវ​ទម្លាក់​ពី​តំណែង​ ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១១​ដោយ​ ការ​បះបោរ​របស់​ប្រជាពលរដ្ឋ​ ។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​បាន​ព្រម​ទទួលយក​ កិច្ចព្រមព្រៀង​ឈប់​បាញ់​ដើម្បី​មនុស្ស​ ធម៌​រយៈពេល​៥​ថ្ងៃ​ តាម​សំណើ​របស់​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ប៉ុន្ដែ​ពួក​គេ​បាន​អះអាង​ ថា​ នឹង​ឆ្លើយ​តប​ចំពោះ​សកម្មភាព​ រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​ ។​

​ទីក្រុង​រី​យ៉ា​ដ​បាន​ថ្លែង​អះអាង​ថា​ កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១២​ ខែឧសភា​ ប្រសិនបើ​ក្រុម​ហ៊ូ​ទី​ សម្ពន្ធមិត្ដ​អ៊ី​រ៉​ង់​យល់ព្រម​។​ កិច្ច​ព្រម​ ព្រៀ់​ង​នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ក្រុម​ ផ្ដល់​ជំនួយ​ចូល​ទៅ​ជួយ​ដល់​ពលរដ្ឋ​រង​ គ្រោះ​ ផ្ដល់​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​ ជាដើម​ ។​

​អង្គការ​មនុស្សធម៌​អន្ដរជាតិ​ទាំង​១៧​ ដែល​កំពុង​បំពេញ​ការ​រងា​រលើ​ទឹកដី​ យេ​មែន​បាន​អះអាង​ថា​ កិច្ចព្រមព្រៀង​ ឈប់​បាញ់​រយៈពេល​៥​ថ្ងៃ​មិន​គ្រប់គ្រាន់​ សម្រាប់​សកម្មភាព​ផ្ដល់​ជំនួយ​ជួយ​ដល់​ ពលរដ្ឋ​យេ​មែន​នៅ​តាម​តំបន់​ដែល​រង​ គ្រោះ​នោះ​ទេ​។​ ពួក​គេ​ទាមទារ​ឱ្យ​មាន​ កិច្ចព្រមព្រៀង​ឈប់​បាញ់​ជា​អចិន្ដ្រៃយ៍​ ។​

​ភ្នាក់ងារ​ផ្ដល់​ជំនួយ​មនុស្សធម៌​បាន​ ថ្កោលទោស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ចេញ​ ព្រមាន​ឱ្យ​ពលរដ្ឋ​ភៀសខ្លួន​ពី​ខេត្ដ​សេ​ដា​ មុន​ការ​វាយប្រហារ​របស់​ពួក​គេ​ទៅ​ កាន់​ទីនោះ​ ។​

​លោក​ Edward​ Santiago​ អគ្គនាយក​ អង្គការ​កុមារ​យេ​មែន​បាន​ថ្លែង​ថា​ ការ​ ព្រមាន​ចំពោះ​ជន​ស៊ី​វិល​របស់​កម្លាំង​ សម្ពន្ធមិត្ដ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះ​ស​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ ពួក​គេ​គ្មាន​បំណង​ ឬ​កាតព្វកិច្ច​សោះឡើយ​នៅ​ក្នុង​ការ​ការ​ ពារ​ជន​ស៊ី​វិល​ ក៏​ដូច​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ក្នុង​ទឹកដី​យេ​មែន​ ៕

Yart001-(1)

Yart001


ចែករំលែក៖