ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងចិនបង្ហាញឥទ្ធិពលនៅសមុទ្រប៉ាស៊ីហ្វិក

ចែករំលែក៖

ចិនបានបញ្ជូនយន្តហោះចម្បាំងជាច្រើន គ្រឿងចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្របា៉ស៊ីហ្វិក។ សារព័ត៌មានរ៉យទ័របានផ្សាយ ថា នៅថ្ងៃទី១២ ខែកញ្ញា ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យន្តហោះចម្បាំង និងយន្តហោះចាក់សាំងនៅលើអាកាស ទៅចូលរួមសកម្មភាពធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅឈូងសមុទ្រ Bashi មានចម្ងាយមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់និងហ្វុីលីពីនឡើយ។

កម្លាំងទាហានអាកាសចិនបានបញ្ជាក់ថា នេះជាការធ្វើសមយុទ្ធតាមគម្រោងទុកជាមុនស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែការធ្វើសមយុទ្ធនោះកើតឡើងចំពេលដែលចិនកាន់តែពង្រីកអំណាចគ្រប់គ្រងនៅសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត។

កម្លាំងទាហានអាកាសចិនបានប្រកាស ថា សកម្មភាពខាងលើដើម្បីបង្កើនសមត្ថភាពរបស់កម្លាំទាហាន ក្នុងការត្រៀមខ្លួនប្រយុទ្ធនិងការពារដែនអធិបតេយ្យរបស់ខ្លួន។

រយៈពេលចុងក្រោយនេះចិនបង្កើនសកម្មភាពហ្វឹកហាត់ និងផលិតអាវុធ
ទំនើបៗក្នុងនោះមានយន្តហោះបំបាំងកាយ នាវាមុជទឹក នាវាផ្ទុកយន្តហោះ កាំជ្រួច មីស៊ីលធ្វើឲ្យប្រទេសជាច្រើនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ៕ ម៉ែវ សាធី

maxresdefault


ចែករំលែក៖