ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរទីពីររបស់ចិនសាកល្បងបានជោគជ័យ

ដោយសារតែមានអតិថិជន បានកុម៉្មង់ទិញយន្តហោះសម្រាប់ដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសចិន មានតម្លៃថោកជាង យន្តហោះផលិតឡើងដោយក្រុមហ៊ន ប៊ូអុីង និងអ៊ែរបឺស រហូតដល់ដល់ជាង៨០០ គ្រឿង ធ្វើឲ្យក្រុមអ្នកផលិតបានបង្កើនការផលិត ឲ្យបានទាន់ពេលវេលា ដោយពេល នេះយន្តហោះ C919 របស់ចិនទីពីរ បាន សាកល្បងការហោះហើរដោយជោគជ័យ។

អតិថិជនជាច្រើនបានសម្លឹងឃើញទី ផ្សារលក់យន្តហោះរបស់ចិន សម្រាប់ការ ហោះហើរនៅក្នុងស្រុក ដែលមានតម្លៃសម រម្យ ទាំងនោះហើយបានធ្វើឲ្យក្រុមហ៊ុនហោះហើរជាច្រើនសម្រេចបញ្ជាទិញយន្តហោះ របស់ចិន ។ គិតមកទល់នឹងចុង ខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនរបស់ចិនបាន ទទួលការបញ្ជាទិញ ៨១៥គ្រឿង នៃប្រភេទ យន្តហោះថ្មី C919 ពីអតិថិជនក្នុងស្រុក និងក្រៅប្រទេសចំនួន ២៨ក្រុមហ៊ុន។ ដោយឡែក យន្តហោះប្រភេទ ARJ21 ទទួលបានការបញ្ជាទិញ ៤៥៣គ្រឿង មកពីអតិថិនជនចំនួន ២១ ក្រុមហ៊ុន។

សាជីវកម្មយន្តហោះពាណិជ្ជកម្ម នៃ ប្រទេសចិន (COMAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដូរមួយ ជាមួយ នឹងក្រុមហ៊ុន Huarong Financial Leasing Co. , Ltd សម្រាប់ការលក់យន្តហោះ C919 ចំនួន ៣០គ្រឿង និងយន្តហោះ ARJ21 ចំនួន ២០គ្រឿង ដែលពិធីនេះ ត្រូវបានធ្វើឡើង នៅឯទីស្នាក់ការក្រុមហ៊ុនក្នុងរដ្ឋធានីប៉េកាំង។

សម្រាប់មួយគ្រឿងដំបូង ដែលសម្រេច ការហោះសាកល្បងដែរនោះ គឺត្រូវបានក្រុមជំនាញធ្វើតេស្តសាកល្បង ដោយធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Pudong នៃទីក្រុងសៀងហៃ និងបានទៅដល់មូលដ្ឋាននៃការធ្វើតេស្តស្ថិតនៅ ក្នុងតំបន់ Xi’an Yanliang ស្ថិតនៅក្នុង ខេត្តហ្សានស៊ី ដែលជាការធ្វើតេស្តប្រកប ដោយជោគ ជ័យ នៃការធ្វើដំណើរឆ្ងាយ បំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូ ម៉ែត្រ។

គួរបញ្ជាក់ថា C919 មានសមត្ថភាពផ្ទុក អ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុត លើលោក នាពេលបច្ចុប្បន្ន។ មួយវិញ ទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុម ហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕ ម៉ែវ សាធី