ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរអាចហោះហើរបាន២០ម៉ោងនៅលើអាកាស

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីទទួលបានយន្តហោះ (យក្ស)អាចហោះហើរ បានដល់ទៅ២០ម៉ោង នៅលើអាកាស ក្លាយជាយន្តហោះដែលហោះហើររយៈ ពេលយូរបំផុតនៅលើពិភពលោក ។

នៅដើមសប្តាហ៍នេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Singapore Airlines ទើបទួលបានយន្តហោះពាណិជ្ជកម្មសម្រាប់ហោះហើរផ្លូវឆ្ងាយដោយមិនចាំបាច់ ចុះចត គឺប្រភេទយន្តហោះ Airbus SE A350-900។ នេះជាយន្តហោះធុនធំទីមួយ ក្នុង ចំណោម៧គ្រឿង ដែលក្រុមហ៊ុនសិង្ហបុរី បញ្ជាទិញសម្រាប់ហោះហើរទៅកាន់ទី ក្រុង ញូវយ៉ក អាមេរិក ដោយមិនសម្រាក។

នៅពេលចាប់ផ្តើមហោះហើរ យន្ត ហោះនេះ នឹងក្លាយជាយន្តហោះដែលហោះ ហើរយូរ និងមានចម្ងាយផ្លូវឆ្ងាយបំផុតនៅលើពិភពលោក ដែលមិនសម្រាកចាក់ សាំង គឺហោះហើរបានដល់ទៅ១៩ម៉ោង នៅលើអាកាស។

តាមគម្រោង ជើងហោះហើរពាណិជ្ជ កម្មដំបូងបង្អស់ ពីសិង្ហបុរីទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty នៅ ទីក្រុងញូវយ៉ក នៅថ្ងៃទី១១ខែតុលាខាង មុខ ។ សឹង្ហបុរី បានឡើងគម្រោងហោះហើរមិនសម្រាកតាំងពី៤ឆ្នាំមុន តែត្រូវបានផ្អាករហូតមកទល់ពេលនេះទើបចាប់ផ្តើមជាថ្មី។

យន្តហោះAirbus SE A350-900 អាចហោះហើរបានដល់ទៅ២០ម៉ោងមិន សម្រាក គឺអាចហោះហើរនៅចម្ងាយផ្លូវ១៦.៧០០គីឡូម៉ែត្រ ក្នុងរយៈពេល ១៨ ម៉ោង និង៤៥នាទី ពីសិង្ហបុរីទៅទីក្រុង ញូវយ៉ក។ យន្តហោះនេះមានកៅអី ពិសេស ៦៧ និងកៅអី ធម្មតាមាន ៩៤ កៅអី ៕ ម៉ែវ សាធី