ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

យន្តហោះដឹកអ្នកដំណើរ ត្រូវបង្ខំចុះចតជាបន្ទាន់ ក្រោយប្រទះឃើញកាបូប រកមិនឃើញម្ចាស់ ខ្លាចមានគ្រាប់បែក

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍​ Scoot ​ដែលមានជើងហោះហើរពីប្រទេសថៃ ទៅកាន់ប្រទេសសិង្ហបុរី​ត្រូវបង្ខំចិត្តវិលត្រឡប់មកចុះចតនៅថៃវិញ ក្រោយ ក្រុមអាកាសយានិក​បានប្រទះឃើញកាបូបមួយ ដោយសួររកម្ចាស់មិនឃើញ ។ ដោយបារម្ភពីសុវត្ថិភាពអ្នកដំណើរ ខ្លាំនៅក្នុងកាបូបនោះមានជាតិពុល ឬក៏ផ្ទុកគ្រាប់បែក អាកាសយានិកសម្រេច បញ្ជាយន្តហោះវិលត្រឡប់មកចុះចត់នៅកន្លែងដើមវិញ ។

ហេតុការខាងលើកើតឡើងនៅថ្ងៃទី ៣០ខែមករា នៅលើជើងហោះហើរ Scoot TR607 បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយជោគជ័យកាលពីម៉ោង២និង១០នាទីរសៀល ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot និយាយថា ការស៊ើបអង្កេតឃើញថា មុនពេលចេញដំណើរ ភ្នាក់ងារអាកាសចរណ៍បានរកឃើញកាបូបមួយនៅបន្ទប់ច្រកទ្វារ ហើយបានយកវាទៅឲ្យរក្សាទុក ដោយចាត់ទុកថា ជារបស់អ្នកដំណើរម្នាក់ ក្នុងយន្តហោះ TR607នេះហើយ ។ Scoot បន្តថា នោះគឺជាកំហុសរបស់យើងដែលទទួលយកកាបូបនោះ ដោយមិនបានត្រួតពិនិត្យអំពីបញ្ហាសន្តិសុខ ឬថា ជារបស់នរណា ។ អាកាសយានិកក៏មិនបានដឹងអំពីបញ្ហានេះ រហូតទាល់តែជើងហោះហើរចេញដំណើររួចហើយ ទើបបានដឹងដំណឹងនេះ ក៏បង្ខំចិត្តវិលត្រឡប់យន្តហោះត្រឡប់ក្រោយវិញមកកាន់ទីក្រុងបាងកក ។

អ្នកដំណើរត្រូវបានជម្លៀសភ្លាមៗ ហើយកងកម្លាំងសន្តិសុខក៏ចាប់ផ្តើមត្រួតពិនិត្យ និងបានយកកាបូបសង្ស័យនេះចេញពីយន្តហោះ ដោយពុំមានគ្រោះថ្នាក់អ្វីនោះទេ។ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែល យន្តហោះ Scoot TR607 នេះក៏បន្តដំណើរហោះហើរចាកចេញពីទីក្រុងបាងកក ដោយប្រតិបត្តិការអាកាសនានិកថ្មី ៕ ម៉ែវ សាធី


ចែករំលែក៖