ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះប៉ាគីស្ថាន១គ្រឿង ដឹកអ្នកដំណើរ៤៧នាក់

យន្តហោះពាណិជ្ជកម្មនៃអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង ដែលមានមនុស្ស៤៧នាក់ធ្វើដំណើរនៅក្នុងនោះបានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយបានធ្លាក់នៅតំបន់ភ្នំ ខេត្ត Khyber Pakhtunkhwa ភាគខាងជើងប៉ាគីស្ថាន។ នេះបើតាមការប្រកាសរបស់អាកាសចរណ៍កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦ ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យន្តហោះ PIA AtR-42 ជើងហោះលេខ PK-661 ដឹកមនុស្ស៤៧នាក់បានបាត់ដានពីប្រព័ន្ធរ៉ាដា ។ មន្ត្រីបានអះអាងប្រាប់រ៉យទ័រថា យន្តហោះនេះបានធ្លាក់នៅជិតតំបន់ភ្នំ Hevalian ចម្ងាយ៧០គីឡូម៉ែត្រពីទីក្រុងអិស្លាម៉ាបាដ ។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន លោក Pervez George បញ្ជាក់ថា ក្រុមជួយសង្គ្រោះបាននិងឆ្ពោះទៅកាន់ទីតាំងធ្លាក់យន្តហោះ ហើយពេលទៅដល់ទីនោះ គឺនឹងដឹងព័ត៌មានបន្ថែមទៀត ។ គេនៅមិនទាន់ដឹងថា យន្តហោះនេះធ្លាក់ដោយសារអ្វីនៅឡើយទេ ។

បណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា យន្តហោះនេះបានបាត់ដាននៅវេលាម៉ោង៤និង៣០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ខណៈហោះហើរចាកចេញពីទីក្រុង Chitral ប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុងអិស្លាម៉ាបាដ ៕ ថាច់ យ៉ាត

aaa