ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះ Spark Drone របស់ DJI ចាប់ផ្តើមថតនៅពេលអ្នកលើកដៃរបស់អ្នក

នៅពេលដែលយើងពិនិត្យមើលយន្តហោះ Spark Drone របស់ DJI ដែលជាឧបករណ៍គ្រប់គ្រង់ការហោះហើរ និង ថតដែលកំណត់ដោយកាយវិការរបស់អ្នកប្រើប្រាស់។ អ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងអ្នកចង់បាននោះឡើយ បើសិនអ្នកមិនភ្ជាប់ទៅទូរស័ព្ទរបស់អ្នក។ DJI កំពុងចាត់វិធានការរួចហើយ ដើម្បីបិទគម្លាតទាំងនោះ។ វាត្រូវបានផ្តល់នូវការ update កម្មវិធីបង្កប់ដែលបន្ថែមកាយវិការមួយសម្រាប់ការចាប់ផ្តើមនិងបញ្ឈប់ការថតវីដេអូ។ អ្វីដែលអ្នកត្រូវធ្វើគឺស្ថិតនៅក្នុងចម្ងាយ 6,5 ហ្វ៊ីតនៃផ្នែកខាងមុខរបស់យន្តហោះ Spark Drone ហើយលើកដៃរបស់អ្នកនៅមុំ 45 ដឺក្រេ ដូចដែលអ្នកបានគ្រវី Hello ។ នេះតម្រូវឱ្យអ្នកស្ថិតនៅក្នុងស៊ុម នៅពេលការថតចាប់ផ្តើមប៉ុន្តែវាមិនជាបញ្ហាទេ ប្រសិនបើអ្នកមានគម្រោងក្នុងការថតសំដែងក្នុងផលិតកម្មរបស់អ្នកផ្ទាល់។

NKD-36x6_outline

វាក៏មានការត្រួតពិនិត្យដែលមានមូលដ្ឋានលើកម្មវិធីជាច្រើនផងដែរ នៅពេលដែលការថតរូបកំពុងដំណើរការរួមទាំងការបន្ត។ របៀបនៃការថត QuickShot ផ្តល់ឱ្យអ្នកនូវទិសដៅកាន់តែច្រើនពីកន្លែងដែល Spark Drone ហោះហើរ ។ ខណៈពេលដែលអ្នកអាចថតរូប Panoramas 180 ដឺក្រេនិងមានរូបថតដែលមានគុណភាពខ្ពស់ (12 -megapixel) ActiveTrack ឬរូបថតរបៀបកាយវិការ។ មានការឆ្លើយតបល្អប្រសើរជាងមុន នៅពេលប្រើឧបករណ៍បញ្ជាពីចម្ងាយផងដែរ ៕ ហេង លក្ខិណា