ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

យន្តហោះ Su-30M2 កំពុងហោះហើរធ្វើសមយុទ្ធ ស្រាប់តែជួបយន្តហោះ MiG-31BM របស់សត្រូវ

ចែករំលែក៖

កម្លាំងទាហានអាកាសរុស្ស៊ី បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលកងយន្តហោះចម្បាំងកំពុងធ្វើសមយុទ្ធ ស្រាប់តែ ប្រទះឃើញយន្តហោះរបស់សត្រូវ កំពុងហោះហើរនៅលើដែនអាកាសរបស់ខ្លួន ។ សកម្មភាពបែបនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដោយយន្តហោះ របស់សត្រូវ ចូលមកដែនអាកាសរុស្ស៊ី ដោយមិនដឹងខ្លួន។

ហេតុការណ៍ខាងលើកើតឡើង ក្រោយពេល កម្លាំងទាហាន អាកាស រុស្ស៊ី កំពុងធ្វើសមយុទ្ធ មានយុទ្ធសាស្ត្រ វាយស្ទាក់នៅពេលយប់ ប៉ុន្តែខណៈកំពុងហ្វឹកហាត់នោះ ស្រាប់តែចាប់បានសញ្ញាយន្តហោះចម្បាំងរបស់សត្រូវ រំលោភចូលក្នុងដែនអាកាសរបស់ខ្លួន ស្ថិតនៅក្នុងតំបន់ Primorsky ហើយក៏មានការបង្វែរគោលដៅភ្លាមៗតែម្តង ។

នៅមិនទាន់ដឹងថា យន្តហោះសត្រូវដែលបានរំលោភចូលដែនអាកាសរុស្ស៊ីនៅពេលនេះ គឺជារបស់អាមេរិក ឬរបស់អង្គការអូតង់នោះទេ ។ ប៉ុន្តែដើមឡើយ យន្តហោះចម្បាំងរបស់ប្រទេសទាំងនេះ តែងរំលោភដែនអាកាសគ្នាទៅវិញទៅមក និងមានការហោះស្ទាក់បណ្តេញចេញញឹកញាប់ណាស់ដែរ ។

គេហទំព័រ Tass បានផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះថា យន្តហោះចម្បាំងរុស្ស៊ី Su-30M2 ដែលបត់បែនបានគ្រប់ទម្រង់ប្រយុទ្ធនោះ បានស្ទុះវឹងទៅបណ្តេញយន្តហោះចម្បាំងរបស់សត្រូវមួយគ្រឿង ដែលជ្រៀតចូលក្នុងដែនអាកាសរបស់រុស្ស៊ី ។

ទាហានអាកាសរបស់រុស្ស៊ីកំពុងតែធ្វើសមយុទ្ធវាយស្ទាក់នៅពេលយប់ ស្រាប់តែចាប់បានសញ្ញាយន្តហោះរបស់សត្រូវ ភ្លាមៗនោះ យន្តហោះចម្បាំងប្រចាំនៅកងពលវរសេនាធំឈរជើងនៅភាគខាងកើត គឺយន្តហោះចម្បាំង Su-30M2 បានបង្វែរគោលដៅភ្លាមៗ ឆ្ពោះទៅបណ្តេញយន្តហោះរបស់សត្រូវ ផ្តល់សញ្ញាឲ្យយន្តហោះនេះ ចាំបាច់ត្រូវតែចេញឲ្យឆ្ងាយពីដែនអាកាសរុស្ស៊ី ឬបង្វែទៅកាន់គោលដៅផ្សេង ហើយយន្តហោះរបស់សត្រូវនោះ ក៏បានធ្វើតាមការព្រមាននេះផងដែរ ។ យន្តហោះចម្បាំងដែលរំលោភចូលដែនអាកាសរុស្ស៊ីពេលនេះ ត្រូវគេដឹងថា ប្រភេទ MiG-31BM តែមិនដឹងថា របស់ប្រទេសណានោះទេ ៕


ចែករំលែក៖