ព័ត៌មានទាន់ហេតុការណ៍៖

យុជន៣នាក់ស្លាប់និងរងរបួសធ្ងន់ខណៈដែលជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុករថយន្តម៉ាក ស៊ីព្រុសបញ្ច្រាសគ្នា

ខេត្តស្វាយរៀងៈយុជន៣នាក់ស្លាប់និងរងរបួសធ្ងន់ខណះដែលជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកនិងរថយន្តម៉ាក ស៊ីព្រុស ពណ៌ ទឹកមាសមួយគ្រឿងដែលបើកបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវជាតិលេខ១ នៅចំណុច ភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ស៊ុន ចាន់ ភេទ អាយុ 17ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ទួលទ្រា ឃុំ សង្កែ ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករងរបួសធ្ងន់មានឈ្មោះអ៊ុំ វ៉ាន់ណារ៉ា ភេទប្រុស អាយុ 19ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ត្នោតញី ឃុំ ខ្ពប ស្រុកស្អាង ខេត្ត កណ្តាល រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ចាន់ វាសនា អាយុ 22 ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ត្នោតញី ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

អ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពេលកើតហេតុបានបើកទ្វារថយន្តរត់គេចខ្លួនភ្លាមៗផងដែរ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្ត ម៉ាក ស៊ីព្រុស ពណ៌ ទឹកមាស ស្លាកលេខ ភ្នំពេញ 2M 5583 ដោយធ្វើដំណើរ ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែបុកជាមួយម៉ូតូ ម៉ាក JTS ប្រភេទ MSX ផលិតនៅប្រទេសចិន ពណ៌ សខ្មៅគ្មាន ជិះគ្នា៣នាក់ក្នុង ទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ហូរឈាមគួរឲ្យរន្ធត់បំផុត។

NKD-36x6_outline

ក្រោយមក អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកអ្នកស្លាប់ត្រូបបានសមត្ថកិច្ចប្រគល់បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយម៉ូតូនិងរថយន្តយកទៅ រក្សាទុក ការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន