ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាកាអនុវត្តន៍ច្បាប់របស់នគបាលចរាចរណ៍ផ្លូវគោក តាមគោលការណ៍គណៈបញ្ជាការខេត្ត ទៅលើរថយន្ត(តកន្ទុយ)កែទ្រុង ខុសបច្ចេកទេស និងដឹកសំពីងសំពោង

ខេត្តស្ទឹងត្រែង៖ នគបាលចរាចរណ៍អនុវត្តន៍ច្បាប់ ទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរិតបណ្តឹងច្បាប់ចរាចរណ៍ ទៅលើរថយន្ត (តកន្ទុយ)កែទ្រុង ខុសបច្ចេកទេស និងដឹកឥវ៉ាន់សំពីងសំពោង ដឹកឈើសំញ៉ែងចេញកន្ទុយ នាំឲ្យគ្រោះថ្នាក់ជាយថាហេតុ នៅតាមដងផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៨ ហាយវេ ទៅខេត្តរតនគីរី ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ។

តាមការលើកឡើងពីប្រជាពល ក៏ដូចម្ចាស់រថយន្តបាននិយាយថាៈ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ចុះទប់ស្កាត់ ការប្រើប្រាស់រថយន្តកែទ្រុង តកន្ទុយ ទៅតាមចិត្ត គ្មានសមត្ថកិច្ចណាហាមឃាត់ ឬទប់ស្កាត់នោះទេ ជាពិសេសដូចជារថយន្តសាំយ៉ុង ដោះកៅអី តកាងក្រោយឡើងទ្រុងងាយស្រួលដឹកឈើ ខ្លះទៀត កែកង់ឌុប ដឹកបទល្មើសព្រៃឈើ និងដឹកទំនិញផ្សេងៗគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ឈ្មួញនីមួយៗ គាត់សំណូមពរថា បើអនុវត្តន៍ សុំធ្វើឲ្យមានភាពយុត្តិធម៌ និងតម្លាភាពទៅតាមច្បាប់ផង ។

តើនគបាលចរាចរណ៍ផ្លូវគោក អនុវត្តន៍ច្បាប់នេះបានយូប៉ុណ្ណា ឬ ក៏បានតែមួយចំអិនកំពិសទេ ហើយធ្វើនេះជាទូទៅអនុវត្តន៍យុត្តិធម៍ទេតាមច្បាប់ដែលបានចែងរួចមកហើយ ចំណែករថយន្តដែលទិញយក មកប្រើតែងតែតរឬកែឆ្នៃខុសបច្ចេកទេស មិនតិចពី៩០.៩៥%នោះទេ ដែលកំពង់ចរាចរណ៍សុំជួយពិនិត្យផង កំឲ្យអ្នកធ្វើនៅតែធ្វើ អ្នករួចខ្លួននៅតែរួចខ្លួនគេចវេសពីច្បាប់ដដែល ។

លោកឌៀប ចន្ធី ស្នងការរងនគបាលខេត្តទទួល បន្ទុកផែនសណ្ឌាប់ធ្នាប់ និងចរាចរណ៍ បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ២០១៨ នេះថា ក្នុងការអនុវត្តន៍ធ្វើចរាចរណ៍ដាក់ក្បាំងរនាំងនេះ ធ្វើឡើងដោយមានការឯកភាពពី គណៈបញ្ជាការឯកភាពខេត្ត ហើយក្នុងការអនុវត្តន៍នេះធ្វើឡើង ចាប់ពីថ្ងៃទី២៥ ខែសីហា មកដល់ថ្ងៃទី២៩ ខែសីហានេះ កម្លាំរបស់លោកបានដាក់ ទៅតាមគោលដៅពីចំណុច ចំណុចទី១.នៅលើផ្លូវជាតិលេខ៧ ហួសជញ្ចីងថ្លឹងរថយន្តអូពងមាន់បន្តិច ចំណុចទី២.នៅចំណុចភូមិច្រប់លើផ្លូវជាតិលេខ៧៨ ។

លោកបញ្ជាក់ថាៈ ក្នុងការអនុវត្តន៍នេះ កម្លាំងលោក ឃាត់ និងត្រួតពិនិត្យឃើញថា មានរថយន្តកែឆ្នៃខុសបច្ចកទេស និងដឹកសំពីងសំពោង និងដោះកៅអីចេញ និងរថយន្តខ្លះទៀត មានលក្ខណៈមិនគ្រប់គ្រាន់ ទើបកម្លាំងលោកឃាត់ទុក និងបច្ចុប្បន្នត្រូវបានបញ្ជូនមក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្ត បានចំនួន២២គ្រឿង ហើយកំពុងតែអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ចំពោះរថយន្តណាដោះកៅអី ដោះកង់មកប្តូរហើយតកន្ទុយ ឲ្យដោះចេញមិនអាចឲ្យប្រើទាំងដូច្នេះទៀតទេ រួចផាកពិន័យទៅតាមច្បាប់ រួចឲ្យគាត់យកទៅវិញ រកស៊ីជាធម្មតា ចំណែកការដឹកសំពីងសំពោង ចងគូថរថយន្តក្រោយ ត្រូវឲ្យរើទម្លាក់ចេញពីថយន្តហើយផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ លោកបញ្ជាក់ថា រថយន្តធុនធំ វាសំខាន់ណាស់ ដែលចាប់អារម្មណ៍ជាងគេ ព្រោះវាអាចផ្ទុកលើសទម្ងន់ធ្វើឲ្យខូចផ្លូវ ។

ជុំវិញរឿងនេះលោក ម៉ែន គង់ នាយករងរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា ក្នុងការអនុវត្តន៍ច្បាប់ ក៏ដូចជាការរិតបណ្តឹងទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ទី១.ច្បាប់ចរាចរណ៍ ទី២.ការដឹកជញ្ជូនផល អនុផលព្រៃឈើ ទី៣.ទៅលើការផ្ទុកលើសទម្ងន់ នេះជាគោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ដែលបានដាក់ចុះ ។

លោកបញ្ជាក់ទៀតថា បញ្ហានេះគឺជំនាញនីមួយៗគួរតែអនុវត្តន៍ទៅតាមច្បាប់ និងតួនាទីខ្លួន ដែលច្បាប់បានដាក់ចុះ ហើ ក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាលផងដែរ មិនចាំបាច់មានការបញ្ជាពី គណៈបញ្ជាការឯកភាពខេត្តនោះទេទើបអនុវត្តន៍ ៕ មាស សុផាត