ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជនម្នាក់ទទួរងរបួសធ្ងន់ ខណៈជិះម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៤និង០០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ លី លៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់) ជិះម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តល 1V-6498 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូបានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បណ្ដាលឲ្យដួលទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ