ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម ឯនារីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តមិនចាំម៉ាក

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន ដែលមានយុវជនម្នាក់បានដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែង និងនារីម្នាក់ទៀត ដែលរួមដំណើរជាមួយ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកជាមួយម៉ូតូជនរងគ្រោះនៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយរថយន្តបង្កនោះបានបើកគេចខ្លួនបាត់ស្រមោល ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេលឺសូសម្លេងប្រាវ លឺយ៉ាងខ្លាំង ភ្លាមៗនោះ ពួកគាត់បានចេញមកមើលស្រាប់តែឃើញយុវជនប្រុសស្រី២នាក់បានដេកដួលលើផ្លូវ និងឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកចេញពីកន្លែងកើតហេតុយ៉ាងលឿនទៅបាត់ស្រមោលតែម្ដង ។

ក្រោមកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុខាងលើ បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកដឹកជនរងគ្រោះទាំង២នាក់ខាងលើ យកទៅសង្គ្រោះ តែអកុសល យុវជនម្នាក់បានបែកក្បាលហូរឈាមពេញផ្លូវស្លាប់នៅនិងកន្លែងកើតហេតុទៅហើយ ចំណែកនារីម្នាក់ដែលរួមដំណើជាមួយ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE – 5720 ធ្វើដំណើតាមបណ្ដោផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តបង្កធ្វើដំណើតាមបណ្ដោយផ្លូវ៤៦៨ ទិសដៅពីកើតទៅលិច ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមានប្រជាពលរដ្ឋណាម្នាក់ឃើញហេតុនេះជាក់ស្ដែងនោះឡើយ ដោយមិនដឹងថា ម៉ូតូបុករថយន្ត ឬក៏រថយន្តបុកជាមួយម៉ូតូ ហើយក៏មិនស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង២នោះដែរ ។

NKD-36x6_outline

ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានរៀបចំឯកសារប្រគល់សពឲ្យទៅរថយន្តសង្គ្រោះដឹកសពជនរងគ្រោះ យកទៅដំកល់នៅវត្តទឹកថ្លា ក្នុងមូលដ្ឋានខណ្ឌសែនសុខ ។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ