ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូលឿនបុកដើមឈើរនៅផ្លូបកោងស្លាប់១របួសធ្ងន់២នាក់

ខេត្តព្រះវិហារ ៖ យុវជនម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវកោងខ្លាំងជ្រុលទៅបុក ដើមឈើ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី១៥ ឧសភា ២០១៦។

 

ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1G-4829  ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខណៈបើកលឿននៅចំណុចផ្លូវកោងសង្ស័យហ្រ្វាំងមិនជាប់ក៏បុកដើមឈើបណ្តាលឲ្យជនរងគ្រោះ ស្លាប់និងរបួសធ្ងន់តែម្តង ។

 

នគរបាលឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះរឿន រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) ទី២-ឈ្មោះសល្យ មានទីលំនៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) និងទី៣-ឈ្មោះ ពៅ រស់នៅភូមិទូលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ។

 

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខេត្តព្រះវិហារយករថយន្តដឹកអ្នករបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សហការី

Untitled-25

Untitled-26

Untitled-27