ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ដឹកគោ​ទៅ​លាង​ទឹកស្រះ​លង់​ស្លាប់​ឪពុក​ម្ដាយ​អត់​ដឹង​

​ភ្នំពេញ​ ៖​ យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ដឹកគោ​យក​ ទៅ​លាង​ទឹក​នៅ​ស្រះ​ចិញ្ចឹម​ត្រី​ ប៉ុន្ដែ​ ការ​ស្លាប់​នេះ​ឪពុក​ម្ដាយ​មិន​អស់ចិត្ដ​ខំ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ ម៉ែ​ត​តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា​ ជន​រង​គ្រោះ​ស្លាប់​ហើយ​ទើប​ដឹក​សព​មក​ផ្ទះ​ទាំង​យំសោក​បោក​ខ្លួន​ ។​

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ រសៀល​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ ក្នុង​ ក្រុម​៨​ ភូមិ​១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ ចំការមន​ ។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​២​ បាន​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ នោះ​ឈ្មោះ​អ៊ុ​ង​ ចាន់​សីហា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​កើតហេតុ​ ខាងលើ​ ។​

​តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​ សព​បានឱ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ជន​រង​ គ្រោះ​តែងតែ​ដឹកគោ​ទៅ​លាង​ទឹក​នៅ​ ស្រះ​ចិញ្ចឹម​ត្រី​មិន​ដែល​មាន​បញ្ហា​អ្វី​ នោះ​ទេ​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ជន​ រង​គ្រោះ​បាន​យក​គោ​ទៅ​លាង​ទឹក​ដូច​ រាល់ដង​ ស្រាប់តែ​បាត់​មិនឃើញ​មក​ផ្ទះ​ ហើយ​ឃើញ​តែ​គោ​ដាច់​កន្លុះ​ដើរ​ស៊ី​ស្មៅ​ពាស​វាល​ពាស​កាល​។​ ពេល​ឃើញ​ដូច្នេះ​ ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​កើតការ​សង្ស័យ​ក៏​ពឹង​ បងប្អូន​ជី​ត​ខាង​ឱ្យ​ជួយ​ដើរ​រក​កូនប្រុស​ អស់​រយៈពេល​យ៉ាង​យូរ​តែ​រក​មិនឃើញ​ ទើប​នឹក​ថា​ កូនប្រុស​អាច​លង់ទឹក​ស្រះ​នេះ​ ហើយ​ក៏​នាំ​គ្នា​ចុះ​រាវរក​ភ្លាម​ ។​

​ក្រុម​គ្រួសារ​សព​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​ចុះ​រាវ​ក្នុង​បាត​ស្រះ​ចិញ្ចឹម​ ត្រី​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ លង់ទឹក​បាត់​មាត់​បាត់​ក​ទៅ​ហើយ​ តែ​ ដោយ​មិន​អស់ចិត្ដ​បងប្អូន​ក៏​បាន​ស្រង់​ និង​រលាក់​យក​ទឹក​ចេញពី​ខ្លួន​ ហើយ​បាន​ នាំ​គ្នា​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឱ្យ​គ្រូពេទ្យ​ជួយ​ក្រែង​បាន​រស់​តែ​ត្រូវ​បាន​ គ្រូពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ បាត់​ហើយ​ទើប​ដឹក​យក​មក​ផ្ទះ​វិញ​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​ទាំង​សោកសង្រេង​ បំផុត​ ៕​ អរុណរះ​

IMG-20151128-WA0075