ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​បើករថយន្ដ​កៀរ​ម៉ូតូ​ក្មេង​សិស្សសាលា​២​នាក់​ឱ្យ​រង​របួសធ្ងន់​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ យុវជន​ម្នាក់​ផឹក​ ស្រា​ស្រវឹង​បើកឡាន​រេ​ពេញ​ផ្លូវ​កៀរ​ម៉ូតូ​ក្មេង​សិស្សសាលា​២​នាក់​ឱ្យ​ដួល​របួសធ្ងន់​ម្នាក់​នឹង​ម្នាក់​ទៀត​របួសស្រាល​កាលពី​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ ឡើង​វត្ដ​ក្រោម​ ក្នុងភូមិ​៣​ សង្កាត់​៣​ ក្រុងព្រះសីហនុ​។​
​តាម​សាក្សី​បានឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​គាត់​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ឆ្លាម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២L-៦៩៧៦​ ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​ យ៉ាង​លឿន​បើក​កៀរ​ម៉ូតូ​ស្គូ​ពី​ព៌​ណ​ស​គ្មាន​ស្លាក​លេខ​ជិះ​ដោយ​ក្មេង​សិស្សសាលា​២​នាក់​ឌុ​ប​គ្នា​បណ្ដាល​ឱ្យ​ដួល​ប៉ើង​ឡើង​លើ​ សួន​ដួល​បោក​ពេញទំហឹង​បណ្ដាល​ឱ្យ​ របួសធ្ងន់​ស្រាល​តែ​ម្ដង​។​

​តាម​សម្ដី​សម្ថ​កិច្ច​បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ទាំង​២​នាក់​ជា​សិស្ស​អនុ​វិទ្យា​ ល័យ​ក្រុងព្រះសីហនុ​ ទី​១-​ឈ្មោះ​ ហេង​ ប៊ុ​ន​ធី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​អ្នក​ បើក​ម៉ូតូ​រង​របួសស្រាល​និង​ទី​២-​ឈ្មោះ​ ស៊ា​ន​ សុខ​នា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ សិស្ស​រង​របួសធ្ងន់​ដាច់​ចង្ការ​ដល់​ឆ្អឹង​ ដេរ​ជាង​១០​ថ្នេរ​ ។​
​សមត្ថកិច្ច​បញ្ជាក់​ថា​ រថយន្ដ​បង្ក​មិន​ បាន​ឈប់​ទេ​ ដោយ​បើក​រត់​រហូត​ដល់​ ឃ្លាំង​លើ​ ទើប​សម្ថ​កិច្ច​ចរាចរ​ណ៏​ឃាត់​ ខ្លួន​បាន​ទាំង​អ្នក​បើក​ទាំង​រថយន្ដ​។​

​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​ចំណែក​ម៉ូតូ​ ត្រូវ​នគរបាល​ចរាចរ​ផ្លូវគោក​យក​ទៅ​ រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​ ៕ ​ឆ្លាម​សមុទ្រ​