ព័ត៌មានទាន់ហេតុការណ៍៖

យេនឌ័រ ខ.ភ.ម និងសមាគមនារីកងទ័ពឡាវជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសេីរឡេីង

ភ្នំពេញ ៖ បន្ទាប់ពីជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍រយៈពេលពេញមួយព្រឹករួចមកគណៈប្រតិភូសមាគមនារី កងទ័ពប្រជាជនឡាវ និងយេនឌ័រនារីកង យោធពលខេមរភូមិន្ទ (ខ.ភ.ម.)បានចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួង ការពារជាតិ ។

ភាគីឡាវដឹកនាំដោយលោកស្រីវរ សេនីយ៍ឯក ខាំភូ សិតធិសេន ប្រធានការិ យាល័យសមាគមនារីកងទ័ពប្រជាជនឡាវនៅបន្ទប់សវនាការទីស្តីការក្រសួងកាលពី ថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បន្តទៀត ។

ក្នុងជំនួបនោះលោកនាយឧត្តមសេនីយ៍ ជៀង អំ លើកឡើងពីចំណងមេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ កងទ័ពទាំង២កម្ពុជា ឡាវដែលមានភូមិផងរបងជាមួយបន្តកិច្ចសហការគ្នាឲ្យកាន់តែប្រសើរទ្វេឡេីងថែមទៀត ពិសេសផ្នែកសមាគមនារីកងទ័ព ប្រជាជនឡាវ និងយេនឌ័រ ខ.ភ.ម. ឲ្យយុទ្ធ នារីយើងទាំង២ចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ការងារលើគ្រប់វិស័យ ចំណេះដឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រសើរទ្វេឡេីងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនោះផងដែរលោកនាយ ឧត្តមសេនីយ៍រដ្ឋលេខាធិការក្រសួងការពារជាតិជម្រាបជូនភ្ញៀវអំពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានការប្រែប្រួលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីបាតដៃទទេគឺជាឆ្នាំសូន្យក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩មកដល់បច្ចុប្បន្នយេីងកសាងបានគ្រប់ហេដ្ឋារចនាសម្ព័ន្ធធ្វេីឲ្យមាតុភូមិមានការប្រែប្រួល និងអភិវឌ្ឍន៍លេី គ្រប់វិស័យ ។

NKD-36x6_outline

លោកស្រីវរសេនីយ៍ឯក ខាំភូ សិតធិ សេន បានពាំនាំការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសឡាវក៏ដូចជាសមាគមនារីកងទ័ពប្រជាជនឡាវសូមសម្តែងក្តីសោមនស្សការរីករាយក្រៃលែងចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនារីនាងខ្ញុំលេីកិច្ចសហប្រតិបត្តិការល្អមានតាំងពីយូរលង់ ណាស់មកហើយ ពិសេសមាគមនារីរវាង ប្រទេសទាំង២ កម្ពុជា-ឡាវនឹងបន្តការងារទំនាក់ទំនងសហការគ្នាឲ្យកាន់តែប្រសេីរទ្វេឡេីងថែមទៀតផងដែរ ៕ សុខដុម