ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញផ្នូរជាង២០០កប់ខ្មោចរួម១២.០០០នាក់ដែលក្រុម IS សម្លាប់នៅក្នុងប្រទេសអីុរ៉ាក់

ផ្នូរកប់ខ្មោចជាង២០០ កប់ខ្មោចរួម ជាង១២.០០០នាក់ ក្នុងនោះមានទាំងស្រ្តី និងកុមារ ជនពិការ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអីុរ៉ាក់តាំងពីឆ្នាំ២០១៤។

សារព័ត៌មាន Daily Mail បានដក ស្រង់របាយការណ៍ស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា មានផ្នូរកប់ខ្មោចរួមដល់ទៅ២០២ ផ្នូរសរុប មានសាកសព ជាង១២០០០នាក់ នៅភាគខាងជើងប្រទេសអីុរ៉ាក់ត្រូវក្រុមភេរវកម្មករសម្លាប់។

ជាមួយនឹងការកប់រួមសាកសពជាច្រើននោះ អង្គការសហប្រជាជាតិ បានញ្ជាក់ថា ក្រុមភេរវកម្ម IS ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់រង្គាលខាងលើ។ ផ្នូរខ្មោចរួមទាំងនោះត្រូវបានរកឃើញតាំងពីឆ្នាំ ២០១៤ដល់ឆ្នាំ២០១៧ ដែលជាពេល វេលា ក្រុមភេរវកម្ម IS គ្រប់គ្រងតំបន់ភាគខាងជើងប្រទេសអីុរ៉ាក់ និងស៊ីរី។

នៅពេលដែលក្រុមភេរវកម្ម IS ចូល ដល់ប្រទេសអីុរ៉ាក់និងស៊ីរី ពួកគេបាន សម្លាប់មនុស្សគ្មានត្រាប្រណីឡើយ ហើយ ចាប់កម្លាំងសន្តិសុខអីុរ៉ាក់ បណ្តេញក្រុម ជនជាតិភាគតិច ចាប់ស្ត្រីធ្វើជាទាសករ ភ្លូវភេទ …។

តំបន់ Sinjar នៅក្នុងប្រទេសអុីរ៉ាក់គឺជាផ្ទះរបស់ជនជាតិ Yazidi ជាង៤០០ពាន់ នាក់ ត្រូវបានក្រុមភេរវកម្មដុតបំផ្លាញកាលពីខែសីហា ឆ្នាំ២០១៤។ ផ្នូរជាច្រើនត្រូវបានគេរកឃើញនៅខេត្តDalahuddin។នៅក្នុងខេត្តនេះក្រុមIS បានសម្លាប់សន្តិសុខអីុរ៉ាក់ ជាង១.៧០០នាក់។ ជនរងគ្រោះ ត្រូវបាន បោះចោលក្នុងរណ្តៅកប់រួម ឬបោះចោល ក្នុងទន្លេTigris ។

ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា នឹងមានសាកសព រាប់ពាន់ទៀតនៅទីក្រុង Mosul ដែលជាទីក្រុងធំបំផុតធ្លាប់ត្រូវបានក្រុមភេរវកម្ម IS គ្រប់គ្រង។ នៅពេលនេះដែរ ក្រុមឯក ទេសអង្គការសហប្រជាជាតិ នឹង ធ្វើការ កំណត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវ ក្រុម IS កប់នៅក្នុងផ្នូររួមគ្នា។

កាលពិខែធ្នូឆ្នាំ២០១៧ អីុរ៉ាក់បាន ប្រកាស់ថាបានទទួលជ័យជម្នះទៅលើ ក្រុម ភេរវកម្មIS ប៉ុន្តែពេលនេះ ក្រុមភេរវ កម្មនៅតែបន្តគ្រប់គ្រងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសអីុរ៉ាក់ និងស៊ីរី ៕ ម៉ែវសាធី