ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអត្តសញ្ញាណជនរងគ្រោះដែលគេបាញ់សម្លាប់នៅស្រុកកណ្តាលស្ទឹង តែចាប់ឃាតកអត់ទាន់បាន

ខេត្តកណ្តាល៖ ជនរងគ្រោះដែលត្រូវ ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចសាលា សំណាក់រង្វង់មូលភូមិកោះខ្នុរ ស្ថិតក្នុងភូមិ ព្រែករកា ស្រុកកណ្តាលស្ទឹង កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាចថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ នោះ សមត្ថកិច្ចបានរកឃើញ អត្តសញ្ញាណហើយ ។ ក៏ប៉ុន្តែយ៉ាងណា ក៏ ដោយជនសង្ស័យជាឃាតក សមត្ថកិច្ចនៅ ពំុទាន់ចាប់ខ្លួនបាននៅឡើយទេរហូតមក ទល់រសៀលថៃ្ងទី១២ ខែសីហា ឆ្នាំ២០១៦។

បើតាមប្រភពពីមន្ត្រីនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបាន ឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតកបាញ់ សម្លាប់នោះឈ្មោះ ជុង សឿង (Chun Seong) កើតនៅថៃ្ងទី១៥ ខែមីនា ឆ្នាំ១៩៥៨ ជាជនជាតិកូរ៉េ ។

នៅថៃ្ងកើតហេតុបើតាមមន្រ្តីនគរបាល ដែលចុះទៅកាន់កន្លែងកើតហេតុនិយាយ ថា ប្រសិនបើសមត្ថកិច្ចរកឃើញអត្ត សញ្ញាណជនរងគ្រោះនោះសមត្ថកិច្ចមាន ជំនាញជឿថានឹងចាប់ខ្លួនជនដៃដល់ជា ឃាតកបានក្នុងរយៈពេលមិនយូរ។ ដូច្នេះ បើផ្អែកតាមការលើកឡើងខាងលើនេះ ប្រជាពលរដ្ឋមានជំនឿថា សមត្ថកិច្ចនឹង ចាប់ខ្លួនជនដៃដល់បានមិនយូរនោះទេ ខណៈមានប្រភពបង្ហើបថា ករណីឃាតកម្ម នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃ ដល់រួចអស់ហើយ ។

គួររំលឹកថា កាលពីថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចសាលាសំណាក់រង្វង់មូលភូមិ កោះខ្នុរ ស្ថិតក្នុងឃំុព្រែករកា ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល មានករណីឃាតកម្ម ដ៏ឃោ​រឃៅមួយបានកើតឡើង ។ ក្រោយពី កើតហេតុគេបានសន្និដ្ឋានថា ករណីឃាត កម្មនេះ ផ្តើមចេញពីរឿងទំនាស់ក្នុងមុខរបរ រកសីុ ។

នៅថៃ្ងកើតហេតុនោះដែរបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ជនដៃដល់ក្រោយពីបាញ់សម្លាប់ជនរងគ្រោះបានបើករថយន្តចេញពីចំណុចកើតហេតុឆ្ពោះទៅខេត្តតាកែវ។ ស្របពេលនោះសមត្ថកិច្ចខេត្តកណ្តាលបានពម្លាតដែនសមត្ថកិច្ច ដើម្បីសហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តតាកែវតាមចាប់ខ្លួនជនដៃដល់ ប៉ុន្តែជនដៃដល់ទំនងជាដឹងខ្លួនក៏ប្លុងរថយន្ត មួយគ្រឿងម៉ាកគា ពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2AK-7925 នៅភូមិសាស្រ្ត ស្រុកបាទី ខេត្តតាកែវ ។

សាក្សីដដែលបាននិយាយទៀតថា នៅ មុនពេលកើតហេតុគេបានឃើញជនរង គ្រោះជិះរថយន្តខាងលើនេះជាមួយនឹង មនុស្ស២-៣នាក់ទៀតក្រឡឹងចុះឡើងនៅម្តុំទីតាំងកើតហេតុគ្រាដែលមានភ្លៀង ធ្លាក់ ។ បន្តិចក្រោយមកគេបានឃើញជន រងគ្រោះ និងមនុស្ស២នាក់ទៀតចុះពីលើ រថយន្តដើរចូលទៅអង្គុយក្នុងសាលា សំណាក់រង្វង់មូលភូមិកោះខ្នុរនេះ ។ លុះ មួយសន្ទុះក្រោយមកគេក៏បានឮសំឡេង ផ្ទុះអាវុធឡើងផ្ទួនៗគ្នា៤-៥គ្រាប់បង្កឲ្យ ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ នាំគ្នាស្រឡាំងកាំង ខណៈដែលជនដៃដល់ នាំគ្នាឡើងជិះរថយន្តបើកចេញសំដៅទៅខេត្តតាកែវ ៕ ស្អាង ជ័យ

ds

dwe

de