ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសស្រាល២នាក់ក្នុងរណីគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង០៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបណ្តាលឲ្យមនុស្ស២នាក់ រងរបួសស្រាល ដែលហេតុការណ៍នេះកើតឡើងនៅចំណុចភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ នឹងម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលម៉ូតូទី១ម៉ាក គុបជ្រុង ពណ៌ទឹកប៉ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជុំ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំ ខាងលើ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Dream C125 ស៊េរី ២០០៩ ពាក់ស្លាកលេខ តាកែវ 1C-8441 បើកបរដោយឈ្មោះ ណុល សុខឡេង ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ ក្នុងហេតុការណ៍បណ្តាលឲ្យអ្នកបើកបរទាំង២នាក់ រងរបួសស្រាល និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

NKD-36x6_outline

ក្រោយពីកើតហេតុកម្លាំងជំនាញ បានយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ៕ ភ្នំដា