ព័ត៌មានទាន់ហេតុការណ៍៖

រង់ចាំរដ្ឋសភាធ្វើវិសោធនកម្មសិនទើបគណបក្សទាំង២ជួបបន្តទៀត

ភ្នំពេញ៖ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការណ៍ដែលសម្តេចក្រឡាហោមស ខេង សម្រេចលើកពេល ជួបចរចាជាមួយលោក កឹម សុខា ដោយមិនកំណត់នោះគឺសម្តេចទុកពេលឱ្យរដ្ឋ សភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋ សភាមាត្រា៤៨ថ្មី(បី)រួចរាល់ជាមុនសិន។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា ជំនួប រវាងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណ បក្សទាំង២មិនសំខាន់ជាងកិច្ចប្រជុំពេញ អង្គរដ្ឋសភាដើម្បីធ្វើវិសោធនកម្មមាត្រា ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានោះ ឡើយ ដូចនេះហើយទើបសម្តេចក្រឡា ហោមសម្រេចលើកពេល ។

តាមគម្រោងប្រធានថ្នាក់ដឹកនាំតំណាង នៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅវិមាន រដ្ឋសភាតែជំនួបនេះត្រូវបានអ្នកនាំពាក្យ រដ្ឋសភាបញ្ជាក់ថាត្រូវបានលើកពេលហើយ ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េង ឡុង បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃ ១៧ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជា ជនកម្ពុជាពិតជាបានផ្ញើលិខិតពីគម្រោងនៃការជួបជាមួយបក្សសង្គ្រោះជាតិមកកាន់ រដ្ឋសភាមែនតាមរយៈរូបលោកផ្ទាល់ ប៉ុន្តែ ក្រោយមកគណបក្សនេះបានប្រាប់មក កាន់សភាវិញថាសុំពន្យារពេលនៃការជួបគ្នាវិញដោយមិនទាន់ប្រាប់ពីមូលហេតុ។

លោក ឡេង ប៉េងឡុង បញ្ជាក់ថា «ខ្ញុំបានទទួលពាក្យពីបក្សប្រជាជនកម្ពុជាវិញហើយថាសុំពន្យារពេលនៃជំនួបថ្ងៃទី២៥ ខែមករានេះទៅកាន់ពេលក្រោយវិញ តែ បក្សនេះមិនទាន់បញ្ជាក់ថានឹងជួបជាថ្មីនៅពេលណាទេ គ្រាន់តែថាជំនួបនឹងមាននៅពេលខាងមុខតែមិនដឹងពេលណា»។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្ស ទាំង២បានផ្ញើលិខិតដាក់របៀបវារៈជូនគ្នាទៅវិញទៅមករហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំតំណាងរាស្រ្តភាគ

ច្រើនបានកំណត់ពេលជួបគ្នានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើ របៀបវារៈដែលមានការព្រមព្រៀងគ្នា។ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុម តំណាងរាស្រ្តគណបក្សប្រឆាំងក៏បានព្យាយាមលើកយកបញ្ហានៅដែនសមត្ថកិច្ច របស់តុលាការដើម្បីជជែកជាមួយសម្តេចក្រឡាហោម ប៉ុន្តែរបៀបវារៈនេះត្រូវបានទាត់ចោលទៅវិញ ។

NKD-36x6_outline

យ៉ាងណាក៏ដោយកាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីទីក្រុង Zurich ប្រទេសស្វុីសថា បើយន្តការដែលទើបបង្កើត ឡើងតាមរយៈប្រការ៤៨ថ្មី(បី) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋសភាពិបាកក្នុងការធ្វើការរួមទាំងបានប៉ុនប៉ងចរចាដោះលែងអ្នកទោសដែល បំពានដល់អំណាចតុលាការផងនោះសម្តេច ស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោល «ប្រធានក្រុមមតិ ភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាង រាស្រ្ត» ។

សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍យ៉ាងដូចេ្នះថា «បើយន្តការ ដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការ ប៉ុនប៉ងប្រើប្រាស់វាដើម្បីចរចាដោះលែង អ្នកទោសដែលបំពានដល់អំណាចតុលាការ ផងនោះយើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ៤៨ (ពីរ)នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ៤៨ថ្មី (បី) ជាគំនិតផ្តួច ផ្តើមរបស់ខ្ញុំទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈសមាជិកសភាគណបក្សប្រជា ជនកម្ពុជានិងគណបក្សប្រជាជនកម្ពុជាវិញ» ។

សម្តេចតេជោ ហ៊ុន សែន មិនបានពន្យល់ អ្វីថែមទៀតនោះទេដោយបានបញ្ជាក់យ៉ាង ខ្លីថា «ធ្វើដូចនេះឆាប់ចប់រឿង ព្រោះមិនបាច់ ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈ វិសោធនកម្មដែលត្រូវធ្វើរួចទៅហើយ»។

សូមបញ្ជាក់ថា ប្រសិនបើការធ្វើវិសោធនកម្មបានដោយជោគជ័យនោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទីជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលទើបនឹងទទួលបានកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៦ ៕ ហេង សូរិយា

khiev sopak