ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រញ្ជួយដីកម្រិត ៥.១រុិចទ័រវាយប្រហារសមុទ្រកោះតៃវ៉ាន់

សារព័ត៌មានស៊ីនហួ កាលពីថ្ងៃទី២ ខែឧសភា បានផ្សាយថាមានការរញ្ជួយដីកម្រិត ៥.១រ៉ិចទ័របានវាយប្រហារដែនសមុទ្រនៃកោះតៃវ៉ាន់។ ការរញ្ជួយដីនោះមិនបណ្តាលឲ្យមានអ្នករបួស ឬស្លាប់ ក៏ដូចជាការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះដែរ។

ដោយឡែកទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ឲ្យដឹងថា គ្រោះរញ្ជួយផែនដីខាងលើ មានចំណុចរំញ័រនៅចម្ងាយប្រហែលជា៧៤គីឡូម៉ែត្រ ភាគខាងកើតទីក្រុងហួលៀន (Hualien) ហើយខណៈដែលពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយ ស្តីពីការបាត់បង់ជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បតិ្តនោះ។ បណ្តាទីភ្នាក់ងារនៅលើដែនដីកោះមួយនេះ ត្រូវបានបញ្ជាឲ្យប្រុងជើងការណ៍កម្រិតខ្ពស់ ដោយសារតែខ្លួនទើបតែបានទទួលរងគ្រោះធ្ងន់ធ្ងរ ពីការរញ្ជួយដីមានកម្រិតដល់ទៅលើស ៦រ៉ិចទ័រ កាលពីខែកុម្ភៈកន្លងទៅ។

គួរជម្រាបថា កាលពីថ្ងៃកុម្ភៈ ឆ្នាំ២០១៨ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Hualien ដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៩នាក់ និងជាច្រើននាក់ទៀតបាត់បង់ផ្ទះសម្បែង៕ ម៉ែវ សាធី