ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ច​ទ័​រ​កើតឡើង​នៅ​រដ្ឋ​សា​បា​ ឥណ្ឌូ​នេ​ស៊ី​ ​

មុន​នេះ​បន្តិច​មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ច​ទ័​របា​ន​កើតឡើង​នៅ​ក្នុង​រដ្ឋ​សា​បា​ ដែន​កោះ​ Borneo​ របស់​ម៉ា​ឡេ​ស៊ី​ ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​ខូចខាត​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ​ទេ​។​

​ទីភ្នាក់ងារ​ផែនដីវិទ្យា​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​ខាងលើ​នេះ​មាន​ជម្រៅ​១០​គីឡូម៉ែត្រ​ ស្ថិត​នៅ​ចម្ងាយ​១៩​គីឡូម៉ែត្រ​ពី​ទីក្រុង​ Ranau​ និង​៥៤​គីឡូម៉ែត្រ​ពី​ស្រុក​ Kota​ Kinabalu​ ស្ថិត​ក្នុង​រដ្ឋ​សា​បា​ ប្រទេស​ម៉ា​ឡេ​ស៊ី​៕

seismograph-497692