ព័ត៌មានទាន់ហេតុការណ៍៖

រដូវកាលចូលឆ្នាំចិនមកដល់សេវាកម្ម សង្សាលេងៗ នាំទៅស្រុក បង្ហាញឪពុកម្ដាយកំពុងតែត្រូវប៉ាន់

ដោយរងសម្ពាធពីគ្រួសារឱ្យកូនចៅឈប់រកគូស្រករបង្កើតកូនចៅតពូជពង្ស តែដោយសារតែការងារមម៉ាញឹក ទីផ្សារ ការងារចង្អៀតបានធ្វើឱ្យបុរស-ស្ដ្រីវ័យ កេ្មងៗជាច្រើនគ្មានឱកាសចែចង់រកគូ ស្រករទុកខ្លួនឱ្យកាន់តែចាស់ទៅពីមួយ ថ្ងៃទៅមួយថ្ងៃ ។

ស្ដ្រីមួយក្រុមដែលមិនទាន់មាន គ្រួសារបានធ្វើកូដកម្មជាសាធារណ ដោយលើកស្លាក់បដាធំៗអំពាវនាសុំឪពុក ម្ដាយបងប្អូនកុំសួររឿង យកប្ដីក្នុងឪកាសបុណ្យចូលឆ្នាំ ។

ការសួរនាំបែបនេះធ្វើ ឱ្យកូនបាត់បង់ភាពសប្បាយខ្វាយខ្វល់ក្នុងចិត្ដដោយគ្មានកូនចៅណាមួយចងរស់ នៅជាស្រីសៅកែនោះឡើយ។ នៅក្នុង ស្លាកបដារដែលក្រុមស្ដ្រីម្រិនទាន់មានប្ដីបានសសេរថា ឪឪពុកម្ដាយអើយ! សូមកុំបង្ខំសួរកូនពីរឿងរៀបការពេល ដែលកូនទៅផ្ទះពេល បុណ្យចូលឆ្នាំ ។ សុភមង្គលផ្ទាល់ខ្លួននៃជីវិតរបស់កូន កូនចង់ទទួលខុសត្រូវដោយខ្លួនឯងឱ។

តាមការពិតនៅពេលដែលចូលឆ្នាំ ចិតមកដល់សម្ពាធឱ្យយកគ្រួសារបាន ក្លាយជាអម្រែកដ៏ធ្ងន់សម្រាប់កូនប្រុសស្រី ។ នៅពេលបុណ្យ ចូលឆ្នាំឪពុកម្ដាយក៏តែងតែរៀបចំផ្សុំផ្គុំឱ្យកូនមានគូស្រករទាន់កូននៅកេ្មងៗបើទុកកូនឱ្យរៀបការយឺតជាការអាម៉ាស់មួយសម្រាប់គ្រួសារ។

មិនដូចនៅក្នុងប្រទេសលោកខាង លិចយុវវ័យរស់នៅដៅយឯករាជ្យមិនរងសម្ពាធណាមួយពាក់ព័ន្ធរឿងរ៉ាវសេ្នហាឪពុកម្ដាយមិនហានលូកដៃ។ ចំណែកជន ជាតិចិតឪពុកម្ដាយតែងតែមើលថែកូនរហូតដល់រៀបចំទុកដាក់ឱ្យមានគ្រួសារ។

ដោយសម្ពាធបែបនេះស្រី្ដបុរសជា ច្រើនមិនទាន់មានគូបានរិះរកវិធីសាស្ដ្រ ទប់ទល់និងឪពុកម្ដាយបានមួយគ្រាពេលទៅលេងស្រុកពេល បុណ្យចូលឆ្នាំស្ដ្រីនៅលីវជាច្រើនបានចំណាយប្រាក់សម្រាប់ ជួលប្រុសសេ្នហ៍ទៅលេងស្រុកបន្លំភ្នែកបញ្ចៀសការរិះគន់ពីអ្នកជិតខាង។

លោក Meng Guangyong អាយុ ២៩ឆ្នាំ នៅលីវ បានបើកសេវាកម្មឱ្យ ជួលមិត្ដប្រុសស្រីទៅលេងស្រុកបាន បពា្ចាក់ថា នៅរដូវកាល នេះសេវាកម្ម បែបនេះទទួលបានអតិថជនជាច្រើន ក្នុងតម្លែខ្ពស់ទៀតផង ។ តាមតួលេខ កាលពីឆ្នាំ២០១៤ស្ដ្រីដែលជួលប្រុសសេ្នហ៍ ត្រូវ ចំណាយប្រាក់រហូតដល់៣០យេន (៥ដុល្លារអាមេរិក) ក្នុងមួយម៉េាង សម្រាប់ជូនទៅទិញអីវ៉ាន់និង៨ដុល្លារ អាមេរិកសម្រាប់ថើបមួយខ្សឺត ។ សរុប ស្ដ្រីត្រូវចំណាយប្រាក់រហូតដល់ទៅ៣២១ ដុល្លារអាមរិកសម្រាប់ជួយប្រុសសេ្នហ៍ ពេញមួយថ្ងៃ ។ ប្រើសិនបើចងជួយមិត្ដ ប្រុសទៅផ្ទះទៅសួរបងប្អូនសាច់ញាតិឬទៅសែនផ្នូរជីដូនជីតាគឺត្រូវតែផ្ដល់តម្លៃថ្លៃជាងនេះទៅទៀត។

ប៉ុន្ដែនៅពេលនេះសេវាកម្មសង្សារ លេងៗកំពុងប្រឈមនឹងការបែកធ្លាយ ប្រែក្លាយជាការពិត ។ ទាំងបុរសនិង ស្ដ្រីដែលប្រកបរបរ ធ្វើជាសង្សាលេងៗ បំពេញតម្រូវការអតិថជនគឺសុទ្ធសឹង ត្រូវការប្រាក់ចិពា្ចឹមជីវិត ។

ចំណែកអ្នក ដែលជួលទៅស្រុកសុទ្ធសឹងតែអ្នកមានលុយមានការងាររកចំណូលបានខ្ពស់ ទើបហ៊ានចំណាយលុយជាច្រើនជួលសង្សារ ទៅស្រុក។

ជាធម្មតាមប្រុសស្រីពេលធ្វើដំណើរផ្លូវឆ្ងាយហើយក្នុងនាមជាសង្សារត្រូវតែមានសកម្មភាពស្និទ្ធស្នាលកាន់ដៃហើយមានទាំងការថើបគ្នាទៅវិញទៅមកទៀតទើបដូចជាសង្សារពិតៗ ។ សកម្មភាព ស្និទ្ធស្នាលគ្នានោះហើយធ្វើឱ្យស្ដ្រីដែល បុរសជួលធ្វើសង្សារទៅស្រុកនោះមិនអាច ទប់ទល់នឹងអារម្មណ៍របស់ខ្លួនប្រគល់ទាំងខ្លួនប្រាណប្រែក្លាយទៅជាសង្សាពិត ។

មួយវិញទៀតដោយទ្រព្យសម្បត្ដិអូសទាញធ្វើឱ្យស្ដ្រីទាំងនោះក៏ត្រូវគិតគូរដល់អនាគតរបស់ខ្លួនដែរប្ដីអ្នកមានហេតុអ្វីមិនយក? ចំណែក ភាគីប្រុសក៏ដូចគ្នានោះ ដែរ។ ចំណុចទាំងនោះហើយបានជាមាន ពាក្យគេនិយាយថា សង្សាលេងៗក្នុងឱកាសបុណ្យចូលឆ្នាំបែរជាមានកូន មែន ទែន។

ស្ដ្រីនៅលីវក្នុងសង្គមប្រទេសចិនកាន់ តែកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរបាយការណ៍នៅឆ្នាំ១៩៨២មាន ស្ដ្រីតែ៥ភាគរយប៉ុណ្ណោះ ដែលនៅលីវ (សៅកែ)មានវ័យចាប់ពី២៥ឆ្នាំដល់២៩ឆ្នាំ ។ នៅឆ្នាំ១៩៩៥ចំនួននោះបានកើន ទេ្វដងភាគច្រើនជាស្ដ្រីមានការរៀនសូត្រ ខ្ពង់ខ្ពស់ មានការងារធ្វើត្រឹមត្រូវញ រក ប្រាក់ចំណូលបានខ្ពស់ ។ តាមរបាយការ ស្រាវជ្រាវនៅឆ្នាំ២០០៥ស្ដ្រីជនជាតិចិន ប្រមាណ៧ភាគរយ មាន អាយុ៤៥ឆ្នាំ មានសញ្ញាបត្រមហាវិទ្យល័យនៅក្នុងក្រុងសៀងហៃរស់នៅតែម្នាក់ឯង ៕ ម៉ែវ សាធី

 

Inter2

Inter

Inter1