ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋជាច្រើននៅអាមេរិកចាប់ផ្តើមប្តឹងពីច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ

រដ្ឋញូវយ៉ក វ៉ាស៊ីនតោន និង អូរ៉េហ្គន់ បានសម្រេចដាក់លិខិតប្តឹង ស្នើដល់តុលាការសហរដ្ឋ ផ្អាក់ច្បាប់ហាមប្រាមថ្មីរបស់ប្រធនានាធិបតីដូណាល់ ត្រាំ។

កាលពីថ្ងៃទី៩ ខែមីនា អភិបាលក្រុងវ៉ាស៊ីនតោន លោក Bob Ferguson បានប្រកាសថា លោកនឹងបន្តបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងច្បាប់ដាក់ទណ្ឌកម្មថ្មី របស់រដ្ឋាភិបាលថ្មីលោកត្រាំ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមីនា កន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Ferguson បានបញ្ជាក់ថា បើទោះបីច្បាប់ដាក់ទណ្ឌកម្មថ្មីរបស់សេតវិមាន បន្ធូរបន្ថយជាងមុន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែស្នើដល់តុលាការបង្កកការអនុវត្តច្បាប់ខាងលើរបស់លោក ត្រាំ ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ អភិបាលក្រុងញូវយ៉ក លោក Eric Schneiderman បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា រដ្ឋញូវយ៉ករួមជាមួយវ៉ាស៊ីនតោន ចូលរួមនៅក្នុងសកម្មភាពប្តឹងប្រឆាំងច្បាប់ថ្មីរបស់លោក ត្រាំ។ ក្រៅពីនេះ នៅមានរដ្ឋ Oregon និង Minnesota ក៏បានឡើងគម្រោង ប្តឹងប្រឆាំងច្បាប់ថ្មីរបស់លោកត្រាំផងដែរ ។

កន្លងមក រដ្ឋវ៉ាស៊ីនតោន គឺជារដ្ឋដែលចាប់ផ្តើមប្តឹងប្រឆាំងច្បាប់ហាមប្រាមជនអន្តោប្រវេសន៍កាលពីថ្ងៃទី២៨ ខែមករា ហើយនៅថ្ងៃទី៣ ខែកុម្ភៈ តុលាការ សហរដ្ឋ បានចេញសេចក្តីសម្រេចលុបចោលច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ របស់លោកត្រាំ ដែលបានហាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិក ។

នៅថ្ងៃ ទី៦ ខែមីនា ប្រធានធិបតីត្រាំ បានសម្រេចចេញច្បាប់ហាមប្រាមថ្មី ទៅលើពលរដ្ឋ៦ប្រទេសចូលក្នុងទឹកដីអាមេរិក ក្នុងរយៈពេល១២០ថ្ងៃ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី១៦ ខែមីនា។

មកទល់ពេលនេះ មានរដ្ឋចំនួន៤នៅអាមេរិក បានដាក់លិខិតប្តឹង ទៅកាន់តុលាការសហរដ្ឋ ដើម្បីរារាំងច្បាប់ ហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់ លោកត្រាំ។

NKD-36x6_outline

ចំពោះរដ្ឋាភិបាលលោកត្រាំ វិញ បានបញ្ជាក់ថា ច្បាប់ហាមប្រាមខាងលើក្នុងគោលដៅពង្រឹងសន្តិសុខអាមេរិក បញ្ចៀសការវាយប្រហារភេរវកម្ម តែប៉ុណ្ណោះ។ ការផ្អាក់ជនអន្តោប្រវេសន៍ចូលអាមេរិកពីប្រទេសអិស្លាមខាងលើ គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ខាងក្នុងឲ្យបានល្អ រយៈពេល១២០ថ្ងៃ ទើបអនុញ្ញាតឲ្យពលរដ្ឋនៅក្នុងប្រទេស ដែលមានក្រុមភេរវកម្មលាក់ខ្លួនរស់នៅ ចូលក្នុងទឹកដីអាមេរិកបាន ។ ពេលនោះ ក្រុមសន្តិសុខអាមេរិក នឹងគ្រប់គ្រង បានរាល់សកម្មភាព និងជនសង្ស័យភេរវកម្មនៅក្នុងទឹកដីអាមេរិក ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ច្បាប់ហាមប្រាមថ្មីរបស់អាមេរិក នឹងធ្វើឲ្យប្រទេសនេះបាត់បង់សិទ្ធិ ធ្វើជាម្ចាសផ្ទះនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni In Fantino បានបញ្ជក់ថា ច្បាប់ហាមប្រាមថ្មីរបស់លោកដូណាល់ ត្រាំ ធ្វើឲ្យប្រទេសអាមេរិក មិនអាចឈរឈ្មោះបោះឆ្នោត ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកបានឡើយ។

នៅថ្ងៃ ទី៩ ខែមីនា លោក Gianni in Fantinoបានបញ្ជាក់នៅទីក្រុងឡុង ប្រទេសអង់គ្លេសថា FIFA នឹងត្រួតពិនិត្យទៅលើបេក្ខភាពដែលសុំធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ។ ចំណែកច្បាប់ហាមប្រាមរបស់លោកត្រាំ អាចនឹងធ្វើឲ្យអាមេរិកបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតព្រឹត្តិការបាល់ទាត់ដ៏សំខាន់មួយនេះ ដោយមានការរើសអើង ចំពោះពលរដ្ឋមកពីប្រទេសអិស្លាម ៕ ម៉ែវ សាធី

trump-islam-ban-009-01-800x416