ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែកុម្ភៈ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-រងរដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោកប្រធានផ្នែកប្រជាការពារខណ្ឌដូនពេញ និង លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ផងដែរ ។

កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម ៖

១-ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ។

២-ការបន្ដពង្រឹងការងារអនាម័យសាធារណៈ ។

៣-ការងារចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងអាជីវកម្ម សេវាកម្មផ្ទះសំណាក់ សណ្ឋាគារ ពាក់ព័ន្ធនឹងការស្នាក់នៅរបស់អនីតិជន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

៤-ការងារចុះត្រួតពិនិត្យឯកសារពាក់ព័ន្ធការអនុញ្ញាតអាជីវកម្មរថយន្តដឹកជញ្ជូនអ្នកដំណើរ យានដ្ឋានជួសជុលរថយន្ត និងលាងរថយន្ត ក្នុងមូលដ្ឋាន ។

៥-ការងារគ្រប់គ្រងសំណង់ ដីធ្លី និងលំនៅដ្ឋានក្នុងមូលដ្ឋាន ។

៦-ត្រួតពិនិត្យការងាររបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណ្ឌដូនពេញ ។

៧-របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ (២០១៤-២០១៨)

៨-ការងារផ្សេងៗ ។

-ការងារត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

-ការងារគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ៕ ស តារា


ចែករំលែក៖