ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារទម្លាក់លោកត្រាំពីតំណែងប្រធានាធិបតី កំពុងតែខិតមកជិត

កាលពីថ្ងៃទី១០ខែកញ្ញា សារព័ត៌មាន រ៉យទ័របានដកស្រង់សម្តីអតីត មន្ត្រីជំនាញនយោបាយប្រចាំនៅសេតវិមាន លោក Steve Bannon បានបញ្ជាក់ថា ប្រធានា ធិបតីដូណាល់ ត្រាំកំពុងប្រឈម ការធ្វើរដ្ឋ ប្រហារ។

លោក Bannon បានលើកឡើងថា«អ្វីដែលមនុស្សគ្រប់គ្នាបានមើលឃើញនាពេលកន្លងមក គឺពិតជារឿងតានតឹង។ នោះជា ការវាយប្រហារ ទៅលើរបបដឹកនាំមួយ។ នេះជាការធ្វើរដ្ឋប្រហារ គឺពិតជាដូច្នេះ»។ ការលើកឡើងខាងលើរបស់លោក Bannon មានពាក់ព័ន្ធនឹងសារព័ត៌មាន The new York timesបានផ្សាយនូវអត្ថបទ វិភាគ របស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅសេតវិមានដែលមិនបញ្ចេញឈ្មោះ ពាក់ព័ន្ធនឹងការដឹកនាំអសមត្ថភាពរបស់លោកត្រាំ។

នៅក្នុងអត្ថបទនោះបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោកត្រាំ កំពុងតែរារាំងនូវកម្មវិធីនយោបាយ មួយ ចំនួនរបស់លោកត្រាំ ដែលមិននាំមកនូវ ផលប្រយោជន៍ដល់ទឹកដីអាមេរិក ។

កន្លងមក លោកត្រាំបានបញ្ជាឲ្យ ក្រសួង យុត្តិធម៌ស្វែងរកអ្នកណាដែលជា អ្នកសរសេរនូវអត្ថបទខាងលើ បង្កឲ្យមាន អសន្តិសុខជាតិ ។

លោក Bannon បញ្ជាក់ថា ប្រធានា​ធិបតីកំពុងជួបនូវបញ្ហា ដូចទៅនឹងការធ្វើ រដ្ឋប្រហារ ពេលមន្ត្រីថ្នាក់ក្រោមបានប្រឆាំងនឹងបញ្ជារបស់ ប្រធានាធិបតី ។ លោកបន្ត ទៀតថា «នេះជាវិបត្តិ ។ អាមេរិកធ្លាប់ជួប វិបត្តិបែបនេះនៅឆ្នាំ ១៨៦២នៅពេលដែល មេទ័ព McClellan និងមន្ត្រីជាន់ខ្ពស់ក្នុង គណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា លោក Abraham Lincoln មិនមានសមត្ថភាពនៅក្នុងការដឹកនាំប្រទេសជាតិ ។

ក្នុងស្ថានភាពបច្ចុប្បន្ន មន្ត្រីនៅក្នុង គណបក្សសាធារណរដ្ឋ កាន់អំណាច ក៏បានយល់ឃើញថាលោកត្រាំ មិនសក្តិសមបន្តកាន់តំណែងប្រធានាធិបតីអាមេ រិកទៀតឡើយ។

កន្លងមក ថ្មីៗ សមាជិកព្រឹទ្ធសភា អាមេរិក លោកស្រី Elizabeth Warren មកពីរដ្ឋ Massachesetts បានអំពាវនាវ ដល់គណៈរដ្ឋមន្ត្រី និងសភា ដកហូតតំណែង ប្រធានាធិបតីពី លោក ត្រាំ ដោយសារតែបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង និង បន្ទាប់ពីមានអត្ថបទ ស្តីពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានរិះគន់លោក ត្រាំ ៕ ម៉ែវ សាធី