ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី​ការពារ​ជាតិចិន​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ លោកនាយ​ឧត្ដមសេនីយ៍​ Chang​ Wanquan​ រដ្ឋមន្ដ្រីក្រសួង​ការ​ ពារ​ជាតិ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ អមដំណើរ​ដោយ​គណៈប្រតិភូ​ក្រសួងការពារជាតិ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ ទី​៥​ដល់​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តប​ តាម​ការ​អញ្ជើញ​របស់​លោកនាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​ មន្ដ្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ការពារ​ជាតិ​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​បានឱ្យ​ដឹង​ថា​ លោក​ Chang​ Wanquan​ ព្រមទាំង​គណៈប្រតិភូ​គ្រោង​ ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧ​ប​ នាយក​រដ្ឋមន្ដ្រី​ ទៀ​ បាញ់​ រដ្ឋមន្ដ្រីក្រសួង​ ការពារ​ជាតិ​ ។​ បន្ទាប់​មក​ជួប​ជាមួយ​ថ្នាក់​ ដឹកនាំ​ក្រសួងការពារជាតិ​ប្រទេស​ទាំង​២​និង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​ លេខា​រវាង​លោក​ ណឹ​ម​ សុវត្ថិ​ ទីប្រឹក្សា​ នាយក​ខុទ្ទកាល័យ​លោក​ឧបនាយក​រដ្ឋ​ មន្ដ្រី​ ទៀ​ បាញ់​ និង​ជា​អគ្គនាយក​អគ្គ​ នាយកដ្ឋាន​នយោបាយ​និង​កិច្ចការ​បរ​ ទេស​ជាមួយ​លោក​ឧត្ដមនាវី​ Quan​ you​ Fei​ អគ្គនាយក​អគ្គនាយកដ្ឋាន​កិច្ចការ​ បរទេស​ក្រសួងការពារជាតិ​ចិន​នៅ​ព្រឹក​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្រសួងការពារជាតិ​បាន​ប្រកាស​ថា​ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​លោក​ Chang​ Wanguan​ នឹង​អញ្ជើញ​ចូល​ជួប​សម្ដែង​ ការ​គួរសម​ជាមួយ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ។​ បន្ទាប់​មក​នៅ​ ព្រឹក​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ លោក​ Chang​ Wanquan​ ព្រមទាំង​គណៈប្រតិភូ​គ្រោង​ នឹង​ទៅ​ទស្សនា​វិទ្យាស្ថាន​កងទ័ព​ជើង​ គោក​ ។​ នៅ​រសៀល​នា​ថ្ងៃ​ដដែល​នេះ​ដែរ​ លោក​ Chang​ Wanquan​ និង​គណៈ​ ប្រតិភូ​បន្ដដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ អង្គរវត្ដ​ក្នុង​ខេត្ដសៀមរាប​មុន​ពេល​ធ្វើ​មាតុភូមិនិវត្ដន៍​វិញ​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​ ហេង​ សូ​រិ​យា​

123