ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិវៀតណាមថ្មីបន្តកិច្ចសហ ប្រតិបត្តិការលលើវិស័យយោធាជាមួយកម្ពុជា ដូចអ្វីដែលធ្លាប់បានសហការពីមុនមក

ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរ សមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាលោក Ngo Xuan Lich រដ្ឋមន្ត្រីការពារជាតិថ្មីសាធារណរដ្ឋ សង្គមនិយមវៀតណាមបានមានប្រសាសន៍ ជម្រាបជូនសម្តេចតេជោថា លោកនឹងបន្ត កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាង ប្រទេសទាំង២ដូចអ្វីដែលធ្លាប់បានសហ ការគ្នាពីមុនមក ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងនៅក្រោយ ជំនួបថា លោករដ្ឋមន្ត្រីការពារជាតិថ្មីវៀត ណាមមានប្រសាសន៍បែបនេះកាលពី រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នៅ វិមានសន្តិភាពក្នុងឱកាសដែលលោករដ្ឋ មន្ត្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀត ណាមបន្តថា វៀតណាមនឹងពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាដោយផ្តល់ អាទិភាពទៅលើការបណ្តុះបណ្តាលធន ធានមនុស្សខាងវិស័យយោធា។ អ្វីដែល ប្រទេសទាំង២ត្រូវធ្វើនោះគឺរក្សានូវសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍតាមព្រំដែន រវាងប្រទេសទាំង២ ។

ជាការឆ្លើយតបសម្តេចតេជោបាន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក Ngo Xuan Lich មកកាន់ប្រទេស កម្ពុជា ។ សម្តេចមានប្រសាសន៍បន្តថា ទោះបីមានការដោះដូររដ្ឋមន្ត្រី ប៉ុន្តែអ្វីដែល សំខាន់គឺប្រទេសទាំង២នៅតែរក្សាគោល នយោបាយដដែល ។

សម្តេចបានបញ្ជាក់ថា យោធាប្រទេស ទាំង២ដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិ បត្តិការជួយគ្នាទៅវិញទៅមកក្នុងបញ្ហាគ្រោះ មហន្តរាយ ភ្លើងឆេះព្រៃ ទឹកជំនន់ជាដើម។ សម្តេចបានលើកឡើងថា កាលពីឆ្នាំ២០១១ នៅខេត្តរតនគិរីជួបគ្រោះទឹកជំនន់ ហើយ ភាគីកម្ពុជាមិនអាចចូលទៅជួយប្រជាពល រដ្ឋដែលរស់នៅជាប់ព្រំដែន នេះហើយខាង វៀតណាមបានជួយប្រជាពលរដ្ឋដែលទទួល រងគ្រោះដោយសារទឹកជំនន់ ហើយសូមកុំ ភ័ន្តច្រឡំថា ការជួយនេះគឺជាការឈ្លាន ពាន ។

សម្តេចតេជោបានជំរុញឲ្យក្រសួងការ ពារជាតិប្រទេសទាំង២បន្តសហការគ្នាឲ្យ ជិតស្និទ្ធដើម្បីរក្សាសន្តិភាព ស្ថិរភាព និង ចូលរួមការអភិវឌ្ឍនៅតាមព្រំដែន ៕ ហេង សូរិយា

IMG_7137

IMG_7127