ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឲ្យកងទ័ពជើងទឹកជួយការពារអភិរក្សជីវចម្រុះ

ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានជំរុញឲ្យនាយនាវី នាយនាវិកនិងពលនាវី-នាវិកទាំងអស់ បង្កើនស្មារតីការពារបរិស្ថាននិងអភិរក្សជីវចម្រុះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឈរជើងនិងការពារបូរណភាពដែនសមុទ្រក្នុងនាមជាឆ្មាំចាំយាមដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឡើងដូចនេះ ខណៈបានអញ្ជើញជួប សំណេះសំណាលសួរសុខទុក្ខនាយនាវី នាយនាវីរងនិងពលនាវិកនៃកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រ ក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពី រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ ពីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​សម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់រួចមក។

NKD-36x6_outline

លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីសមិទ្ធផលនិងវឌ្ឍនភាពនៃកំណែទម្រង់ក្នុងវិស័យគាំពារ បរិស្ថាន ការអភិរក្សជីវចម្រុះ ជាពិសេស​ការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិតាមរយៈការដោះស្រាយបញ្ហាទាំងជម្លោះដីធ្លី ការលុបគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ការបន្ថយរយៈពេលវិនិយោគមកនៅត្រឹម៥០ឆ្នាំនិងការជំរុញការរៀបចំព្រៃឡង់និងព្រៃមួយចំនួនទៀតឲ្យទៅជាតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថា ក្នុងដំណើរជួបសំណេះ សំណាលនោះលោករដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យការងារជួសជុលនាវាពិនិត្យសំណង់អគារការិយាល័យភស្តុភារនិងទស្សនាគោលដៅសំខាន់ៗមួយចំនួនទៀតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្រ៕ ហេង សូរិយា

dewe

13413928_1105772689483917_530224842_n