ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះត្រួតពិនិត្យតំបន់ការ ពារធម្មជាតិនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៦ លោកសាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងសហការីបានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាព និងតម្រូវការជាក់ស្តែងនៅតាមតំបន់ការពារ ធនធានធម្មជាតិ នៅខេត្តក្រចេះ និងខេត្ត មណ្ឌលគិរី ។ បេសកកម្មនេះក៏ដើម្បីពិនិត្យពិចារណារកដំណោះស្រាយសមស្រប ដើម្បីលើកកម្ពស់នៃការគ្រប់គ្រងការពារ និងអភិរក្សធនធានធម្មជាតិជីវចម្រុះ និងប្រព័ន្ធអេកូឡូហ្សីុនៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ ។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក្រសួងបរិស្ថានមានប្រសាសន៍ថា ក្នុងនាម រាជរដ្ឋាភិបាលលម្ពុជា ក្រសួងបរិស្ថាន បេ្តជ្ញាចិត្ត ថែរក្សា អភិរក្ស ធនធានធម្ម ជាតិដែលមាននៅក្នុងតំបន់ ដែលត្រូវ ការពារ​ ។ លោករដ្ឋមន្ត្រីបន្តថា ដើម្បីការ ពារធនធានធម្មជាតិ ក៏ដូចជាអភិរក្សធនធានធម្មជាតិជីវចម្រុះត្រូវមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ , មន្ត្រី ឧទ្យាននុរក្ស,រដ្ឋបាលព្រៃឈើ, អង្គការ ពាក់ព័ន្ធ និងបងប្អូនសហគមន៍ សូមរួម គ្នាថែរក្សា ការពារព្រៃឈើ និងសត្វ ព្រៃទាំង អស់គ្នា ព្រោះកិច្ចការនេះមិនមែន ជាភារ កិច្ចរបស់ក្រសួងបរិស្ថាន ឬរាជរដ្ឋា ភិបាល តែមួយទេ​ប៉ុន្តែវាជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាធ្វើ ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បាន បញ្ជាក់លើការច្របាច់បញ្ចូលគ្នាតំបន់ព្រៃ ការពាររបស់ក្រសួងបរិស្ថាន និងតំបន់ការ ពារទើបផ្ទេរពីក្រសួងកសិកម្មឲ្យមកឋិត ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន វិញ ដោយការពិគ្រោះយោបល់នៃការរៀបចំឲ្យមានលិខិតបទដ្ឋានគិតិយុត្តិទាក់ទងនិងការចូលរួមរបស់ប្រជាពលរដ្ឋលើការការ ពារព្រៃឈើ ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការពង្រឹងរចនាសម្​ព័ន្ធគ្រប់គ្រងបែងចែក តួនាទីភារកិច្ចឲ្យដាច់ពីគ្នារវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ និងការគ្រោងរៀបចំ របៀងជីវចម្រុះ ដើម្បីធានាប្រសិទ្ធភាព ការងារ គ្រប់គ្រង ធនធានធម្មជាតិ,ការ អភិរក្សជីវចម្រុះ និងការអភិវឌ្ឍន៍ដោយ ចីរភាព ៕ ហេង សូរិយា

aes

aes (1)

aes (2)