ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងពត៌មាន និងបរិស្ថានចូលរួមដាំដើមឈើ ក្រោមប្រធានបទដាំដើមជីវិតនៅសមុទ្រទឹកសាប

ខេត្តពោធិ៍សាត់៖ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាននិងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានអមដំណើរដោយមន្រ្តីរាជការជាច្រើនរូបនិងអាជ្ញាធរ ខេត្តពោធិ៍សាត់ព្រមទាំងមហាជនយ៉ាងច្រើនកុះករចូលរួមដាំដើមឈើចំរុះជាងមួយម៉ឺនដើម ក្រោមប្រធានបទ ដាំដើមជីវិតនៅសមុទ្រទឹកសាប ដោយរៀបចំឡើងដោយអគ្គិសនីកម្ពុជានិងវិទ្យុABC។

ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចសហគមន៍ព្រៃឈើភូមិសន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពត៌មានពីមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានឲ្យដឹងថាដើមឈើចំរុះប្រមាណចំនួន ១០០១២ដើម (ខណ្ឌ)បានផ្តល់ឲ្យសគ្គិសនីកម្ពុជានិងវិទ្យុABC ដែលរៀបចំពិធីនេះឡើងដោយមានការគាំទ្រពីក្រសួងពត៌មាននិងក្រសួងបរិស្ថានក្រោមប្រធានបទ(ដាំដើមជីវិតនៅសមុទ្រទឹកសាប)។

ប្រភពបន្តថាពិធីដាំដើមឈើក្រោមប្រធានបទ(ដាំដើមជីវិតនៅសមុទ្រ ទឹកសាប)យ៉ាងច្រើនកុះករខាងលើនេះ គេឃើញវត្តមានលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សារី កុសល់ ទេសរដ្ឋនម្រ្តី លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា អាចារ្យអេ នាយកវិទ្យុABC លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាន់ រិទ្ធី នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បួងបឹងទន្លេសាប ព្រមទាំងមន្ត្រីរាជការតាមបណ្តាមន្ទី នាយកដ្ឋាន ក្រសួងពាក់ព័ន្ធនានា ព្រមទាំងមហាជនយ៉ាងច្រើនកុះករចូលរួមដាំដើមឈើចំរុះចំនួន ១០០១២ដើម ដោយមានប្រសិទ្ធភាពនិងគុណភាពខ្ពស់។ ប្រភពដដែលបញ្ជាក់ទៀតថាបន្ទាប់ពីពិធីដាំដើមឈើចប់ រដ្ឋមន្រ្តីឫស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានមតិយោបល់ដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកន្លែងដាំដើមឈើជាពិសេសមន្ត្រីសហគមន៍ព្រៃឈើភូមិសន្សក្តាមនេះតែម្តងពាក់ព័ន្ធនឹងការថែទាំនៃដើមឈើដែលត្រូវបានដាំ ៕ ប៉ឹម ពិន

NKD-36x6_outline

aes (9)

aes (10)

aes (11)

aes (13)

aes (15)

aes (14)

aes (6)

aes (5)

aes (4)

aes (1)

aes

aes (3)

aes (2)

aes (7)

aes (8)

aes (12)

aes (16)