ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌អង់គ្លេសប្រកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Theresa May និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Michael Gove បានប្រកាសថា នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស។

គួរបញ្ជាក់ផងដែរថា នៅក្នុងការបោះឆ្នោតប្រជាមតិកន្លងមកលោកស្រី Theresa May បានគាំទ្រយ៉ាងខ្លាំងដល់ការចាកចេញ ពីអឺរ៉ុប ចំណែកលោក Michael Gove ក៏បាន គាំទ្រដល់ការចាកចេញនោះផងដែរ។

នៅក្នុងការប្រកាសរបស់ខ្លួនបេក្ខភាពទាំងពីររូបមកពីគណបក្សប្រឆាំងបានលើក ឡើងថា គោលដៅឆ្ពោះទៅរកប្រទេសអង់គ្លេសសាមគ្គីនឹងផ្លាស់ប្តូរក្រោយ Brexit ដែលធ្វើឲ្យអង់គ្លេសកក្រើកនោះ។

លោកស្រី Theres May កំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសមាជិកគណបក្សប្រឆាំងក៏ដូចជាពលរដ្ឋអង់គ្លេសដែលគាំទ្រ ឲ្យចាកចេញពីសហគមន៍អឺរ៉ុប។ ប្រសិនបើ លោកស្រី Theres May ក្លាយជានាយករដ្ឋមន្ត្រីនោះនឹងក្លាយជានាយករដ្ឋមន្ត្រីទី២ហើយរបស់អង់គ្លេសដែលជាស្ត្រី បន្ទាប់ ពីលោកស្រី Magaret Thatcher។

ការបោះឆ្នោតនាយករដ្ឋមន្ត្រីអង់គ្លេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ខាង មុខ។ នាយករដ្ឋមន្ត្រីអង់គ្លេសនាពេល អនាគតត្រូវប្រឈមនឹងបញ្ហាជាច្រើនដោយ សារតែអង់គ្លេសត្រូវតែរៀបចំខ្លួនជាថ្មីក្រោយ ការចាកចេញពីអឺរ៉ុប៕ ម៉ែវ សាធី

Theresa May