ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលគ្រោងធ្វើបន្ទប់ដាក់ម៉ាស៊ីនត្រជាក់តាមស្តង់ដារពិនិត្យជំងឺ(ហ្ស៊ីកា)

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល គ្រោងធ្វើបន្ទប់ដាក់ម៉ាស៊ីត្រជាក់តាមស្តង់ដារពិនិត្យជំងឺ(ហ្ស៊ីការ) ពេលចុះទៅពង្រឹងមន្ត្រីចិត្តាឡេស័កនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំប្រតិភូចុះទៅពង្រឹងមន្ត្រីចិត្តាឡីស័ក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ក្នុងឱកាសចុះពិនិត្យ លោក ម៉ម ប៊ុនហេង បានដឹងថា៖ ក្រោយ ពេលដែលប្រទេសជិតខាងបានផ្ទុះជំងឺ(ហ្ស៊ីកា) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកចំពោះសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ហើយបានអោយក្រសួងសុខាភិបាលត្រូវពង្រឹងកាងារត្រួតពិនិត្យជំងឺ(ហ្ស៊ីកា)ក្រសួងបានមន្ត្រីជំនាញពិនិត្យតាមដាននៅច្រកដែលភ្ញៀវជាតិ អន្តរជាតិចេញចូលមកកម្ពុជា ។

លោកបានបន្តថា ជាក់ស្តែងនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ដែលចុះមកពង្រឹងការងារដល់មន្ត្រីជំនាញអោយុកចិត្តទុកដាក់ ត្រួតពិនិត្យជំងឺ(ហ្ស៊ីកា)។ ព្រោះថា៖ ជំងឺ(ហ្ស៊ីកា)ជាប្រភេទជំងឺឆ្លងដែលបង្កដោយពពួកវីរុសZika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមុសខ្លាដែលដូចគ្នាទៅនិងជំងឺគ្រុនឈាម ។
មានការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេសមួយចំនួននៃហ្វីបអាហ្រ្វិក ទ្វីបអាមេរិកនិងថ្មីៗនេះ នៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី ។

លោក ម៉ម ប៊ុនហេងបានបញ្ជាក់ថា៖ ដែលភាគច្រើននៃអ្នកតើតជំងឺនេះ(ប្រហែល ៧០%ទៅ៨០%)ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា៖ក្តៅខ្លួន រោគសញ្ញាលើស្បែក(ដូចជាស្នាមក្រហមអុចលើស្បែក)ឈឺសាច់ដុំ និងសន្លាក់ដៃជើង ភ្នែកលើងក្រហម រលាក់ភ្នែករោគសញ្ញាបន្ទាប់បន្សំមាន អស់កម្លាំង ឈឺក្បាល វិបត្តិផ្លូវរំលាយអាហារ(រាគក្អួត)។

អត្រាមរណះនៃជំងឺនេះមានចំនួនទាបនៅឡើយ ភាគច្រើននៃជំងឺនេះនឹងវិវត្តន៍ទៅរកភាពជាសះស្បើយពី២ទៅ៣ថ្ងៃ យ៉ាងណាក៍ដោយជំងឺនេះ អាចបង្កផលលំបាកបន្ទាប់ពីមានការឆ្លងដូចជាជំងឺទន់ដៃជើងដែលបណ្តោយមកពីការប៉ះពាល់ប្រព័ន្ធប្រសាទ ។ ចំពោះស្ត្រីមានផ្ទៃពោះអាចប្រឈមនិងទារកស្លាប់ក្នុងផ្ទៃឬទារកកើតមកបានតែសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២នៃគត៌ ។ ពិធីការពារពីការឆ្លងជំងឺ(ហ្ស៊ីកា)នេះ បាន លុបបំបាត់ជម្រកមូស ស្លៀកពាក់អោយជិតមានពណ៌ចាំង ចៀសវាងនៅទីងងឹត ប្រើផលិតផលការពារមូស (លាបលើស្បែក) ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖កន្លែងពិនិត្យជំងឺ(ហ្ស៉ីកា)នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យគ្រោងធ្វើបន្ទប់ដាក់ម៉ាស៊ីត្រជាក់តាមស្តង់ដារ ហើយប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់បំផុតប្រសិនបើធ្វើដំណើរទៅកាន់ប្រទេសដែលកំពុងមានការរាតត្បាតជំងឺហ្ស៊ីកាត្រូវអនុវត្តន៍នូវវិធីការពារខ្លួនដូចបានរៀបរាប់ខាងលើនេះ ៕ វណ្ណា

 

5 1 2 3 4