ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធនធានទឹកដឹកនាំប្រតិភូ ចុះសួរសុខទុក្ខកងទ័ពជើងទឹកនៃបញ្ជាការដ្ឋានការពារកោះឆ្នេរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំប្រតិភូក្រសួង ចុះសួរ សុខទុក្ខ កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានការពារ កោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ លោក លឹម គានហោ បានថ្លែងថា ក្នុងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជា សូម សំដែងនូវការដឹងគុណចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពល នាវីទាំងអស់ នៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខ ក្សេមក្សាន្តនិងសុវត្ថិភាពរបស់ប្រជាពល រដ្ឋ ក៏ដូចជាជាតិមាតុភូមិ។

លោក លឹម គានហោ បានបន្តថា ដោយសារសុខសន្តិភាពនេះហើយ ទើបអាចបង្កលក្ខណៈឱ្យកម្ពុជាធ្វើការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ បានរីកចម្រើន ដូចសព្វថ្ងៃ ដូចនេះលោកមានការពេញ ចិត្តយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់មេបញ្ជាការដែលបានលើកឡើងថា ទោះ ក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែការពារឱ្យ បាននូវសុខសន្តិភាពទប់ស្កាត់នូវរាល់ល្បិចកលនានា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាម ជាសមរភូមិក្រោយ ក៏ដូចជាសម្ព័ន្ធមេត្រី ភាព លោកបានប្តេជ្ញាចិត្តនៅតែបន្តការ ជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានទាំង​ស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើក កម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកង ទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋានផងដែរ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ ថវិកាចំនួន៥ម៉ឺនដុល្លារ សម្រាប់ការបន្តសាងសង់អគារស្នាក់នៅ របស់កងទ័ព, រួមជាមួយថវិកា និងគ្រឿង ឧបភោគ បរិភោគ សម្រាប់រៀបចំពិធីបុណ្យ ចូលឆ្នាំថ្មី នៅក្នុងបញ្ជាការដ្ឋានរួមមាន៖ ថវិកាចំនួន៤០លានរៀល សម្រាប់ចែកជូន កងទ័ព ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល, ស្រាបៀរ១០០កេស, មី១០០ កេស, ទឹកត្រី២៥យួរ, ទឹកស៊ីអីុវ២៥យួរ, ទឹក សុទ្ធ១៥០កេស និងទឹកក្រូច៥០កេស ៕ ហេង សូរិយា