ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងអប់រំថា ៖ អត្តពលិកកម្ពុជា ឈ្នះឬចាញ់ មិនសំខាន់ យ៉ាងហោចក៏បានផ្សព្វផ្សាយ អរិយធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិដែរ

ភ្នំពេញ៖ ពិតណាស់ថា ការប្រកួតកីឡា ត្រូវឈ្នះ ដើម្បីនាំមកនូវកិត្តិយសជូនជាតិនិងខ្លួនឯក ហើយយើងក៏មិនត្រូវមើលរំលងចំពោះបេសកកម្ម របស់អត្តពលិកដែរ គ្រប់ព្រឹត្តិការណ៍កីឡា ការប្រកួតជាលក្ខណៈជើងឯក ជាលក្ខណៈជាហ្គេម តែងមានចាញ់និងឈ្នះ ប៉ុន្តែអ្វីដែលគត្រូវចង់ចាំនោះគឺ អត្តសញ្ញាណជាតិ បាននាំយកទៅផ្សព្វផ្សាយ ទូលំទូលាយនៅលើឆាកអន្តរជាតិ សម្រាប់គៀរគរទេសចរណ៍ បរទេសឲ្យចូលមកកម្សាន្ត កម្ពុជា ខណៈប្រទេសរបស់យើងពោពេញដោយ សម្បត្តិវប្បធម៌ល្អឯក គ្មានពីរ នៅលើសាកលលោក ។

នេះគឺជាថ្លែងបញ្ជាក់ របស់លោកិ ស៊ាន បូរ៉ាត រដ្ឋលេខាធិកា ក្រសួងអប់រំយុវជននិងកីឡា ជូនដល់អត្តពលិកកម្ពុជា ចុងក្រោយ មុនចាកចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ក្នុងសិក្ឋាសាលា ស្តីពីវិន័យនិង ក្រមសីលធម៌ របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក រដ្ឋលេខាធិកាមានប្រសាសន៍ថា នេះគឺជាដំណើរចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឬក៏ ការចេញដំណើរទៅប្រកួតកីឡាក្នុងអាស៊ី និងពិភពលោក ពេលខ្លះយើងបានទទួលនូវមេដាយ មាស ប្រាក់ និងសំរឹទ្ធិ ពេលខ្លះយើងមិនទទួលបានមេដាយ ប៉ុន្តែត្រូវយល់ថា ក្កតាសំខាន់សម្រាប់មនុស្សម្នាក់ៗ ត្រូវមានភាពអត់ធ្មាត់ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តដ៏មុះមុត និងការប្តេជ្ញាចិត្ត ក្នុងធ្វើឲ្យសម្រេចបាន ទៅលើការរបស់យើងដែលយើងបាននិងកំពុងធ្វើ ។

លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើលទី២៩នៅប្រទេសម៉ាឡេស៊ីនេះ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នានិងទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ហើយនាំមកវិញនូវកិត្យានុភាព សម្រាប់ជាតិនិងប្រជាជនកម្ពុជានិងខ្លួនឯង ហើយត្រូវផ្សព្វផ្សាយថា កម្ពុជា គឺជាប្រជាជនមួយដែលវប្បធម៌ អរិយធម៌ដ៏រ៉ុងរឿង គឺជាប្រជាជនមួយ មិនដែលអន់ថយជាងប្រជាជននៃបណ្តាប្រទេសដ៏ទៃនោះទេ។

យើងមានប្រាំប្រាសាទ អង្គរវត្ត យើងមានប្រសាទនានាក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ពានប្រាសាទ ហើយប្រសាទទាំងនោះ ប្រទេសមួយចំនួននៅក្នុងលោក មិនអាចធ្វើបាន សម្រាប់កម្ពុជា យើងអាចធ្វើបាន ។លោក បានរំលឹកឡើងវិញថា ប៉ុន្តែអ្វីគួរឲ្យសោគស្តាយ ក្រោយបែកបាក់សម័យអង្គរ ខ្មែរអត់មានសុខសន្តិភាពម្តងណាសោះ ប្រសិនបើប្រទេសមានសុខសន្តិភាព ប្រសិនបើមាន គឺមានដោយកន្លែង ខ្មែរបែងចែកទឹកដី ខ្មែរមានការគំគួន បន្តបន្ទាប់បង្កើតជា សង្គាម ចែកជាតំបន់កាន់កាប់ រហូតមកដល់ឆ្នាំ១៩៧៥ដល់១៩៧៩នេះយើងចាត់ទុកថា កម្ពុជាជាប្រទេសវិនាសកម្ម ដែលគ្មានសេះសល់អ្វីទាំងអស់ ក្រៅពីបាតដៃទទេ។ លោកបានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាបានដឹងស្រាប់នេះគឺជាតាក់តាភាព របស់ប្រជាពលរដ្ឋ គ្មាននរណាម្នាក់អាចបំភ្លេចានឡើយ ។

NKD-36x6_outline

ប្រសិនបើអ្នកនិយាយថា ក្នុងរបប ប្រល័យពូជសាសន៍ពលបូត គឺជាការរៀបចំ ដើម្បីជានិមិត្តបង្ហាញឲ្យពិភពលោកបានឃើញថា កម្ពុជាទុកសោកនោះ អ្នកនោះឯងហើយគឺ មនុស្សប្រឆាំង និងការរស់រាន់មានជីវិតឡើងវិញ របស់ប្រជាជនកម្ពុជា ប្រសិនបើនរណាថា គុកទួលស្លាងជាកន្លែងនិមិត្ត បានន័យថា អ្នកនោះឯងកំពុងទទួលស្គាល់ថាខ្លួនគឺជាមនុស្សប្រៀបពុំបាននិងសត្វតិរិច្ឆាន គឺគ្មានដឹងអ្វីទាំងអស់។

លោកបានបន្ថែមថា ដូច្នេះយើងជាយុវជន ជាបញ្ញវ័ន្ត ជានិស្សិតយើងត្រូវទទួលស្គាល់អំពីប្រវត្តិសាស្ត្រ ដែលបង្ហាញអំពីភាពពិតប្រាកដ របស់កម្ពុជា នៅក្នុងទស្សវត្តន៍នីមួយៗ ហើយត្រូវឆ្លុះបញ្ចាំងឲ្យឃើញអំពីតាក់តាភាព របស់កម្ពុជា ថាកម្ពុជាបានឆ្លងកាត់នូវសង្គាម ស៊ីវិល ហើយអាមេរិកកាំងបានទម្លាក់គ្រាប់បែក រាប់សិបតោនទំលាក់កលើក្បាល់យើងទាំងអស់គ្នា។

លោកក៏មានលើកឡើងពីគុណសម្បត្តិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេបតីតោជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ដែលធ្វើការកសាងប្រទេស ពីបាតដៃទទេ រហូតប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ អាចរក្សាបាននូវសេដ្ឋកិច្ច ក្នុងរង្វង់ជាង៧ភាគរយរៀលរាល់ឆ្នាំផងដែរ។

លោកស៊ាន បូរ៉ាតបញ្ជាក់ជូនពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយសារតែការទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនេះ ពិតណាស់ថាអត្តពលិករបស់និងជួបប្រស្រ័យទាក់ទងនិងអត្តពលិកមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ផ្សេងទៀត ដើម្បីចង់ដឹងពីស្ថានភាពនិងបច្ចុប្បន្នភាព នានា របស់ប្រទេសកម្ពុជា ។ ដូច្នេះព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីយើងផ្សព្វផ្សាយ អំពីភាពសម្បូរបែប ភាពរីកចម្រើន រ៉ុងរឿង ក្រោយឆ្លងកាត់សង្គាម រាប់សត្សវត្តន៍នាពេលកន្លងទៅ ៕ សារីម