ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកម្ពុជានឹងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧នៅដើមឆ្នាំ២០១៩ខេត្តសៀមរាប

ភ្នំពេញ៖ ក្រោមប្រធានបទ«ការពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព»រដ្ឋ សភាកម្ពុជានឹងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅដើមឆ្នាំ២០១៩ ខាងមុខនេះ។

លោកស្រី Tong Thiphong សមាជិកការិយាល័យនយោបាយបក្សកុម្មុនីស្តវៀតណាម និងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានថ្លែងក្នុងពិធីប្រគល់ទង់ APPF ដល់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៨នេះថា រដ្ឋសភាវៀតណាមចូល រួមអបអរសភាកម្ពុជាដែលទទួលធើ្វ ប្រធានសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ ក្នុងឆ្នាំ​២០១៨ និងឆ្នាំ២០១៩ខាងមុខ នេះ ។

លោកស្រីបានបញ្ជាក់ដូច្នេះថា «រដ្ឋ សភាវៀតណាម សូមវាយតម្លៃខ្ពស់ចំពោះ សកម្មភាព និងរបៀបវារៈរបស់សភាអាស៊ី ប៉ាស៊ីហ្វិក (APPF) ដែលបានចូលរួម សកម្មក្នុងការជំរុញ និងលើកកម្ពស់ចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាសភាក្នុងតំបន់ព្រមទំាងការពង្រឹងកិច្ចសន្ទនា និងពង្រឹងតួនាទីក្នុងការដោះស្រាយបញ្ហានានា» ។

លោកស្រីបានបន្តថា វៀតណាមបានធ្វើជាប្រធានសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៦កាល ពីខែមករា ឆ្នាំ២០១៨កន្លងទៅ ហើយកិច្ចប្រជុំកាលនោះក៏មានការអនុម័ត ស្តីពីអនុវិស័យថ្មីចំពោះទំនាក់ទំនងការងារតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាចំណុចនិង ជាជំហានអភិវឌ្ឍន៍របស់ APPF ។

លោកស្រីថា បញ្ហាសន្តិភាពសន្តិសុខ មិនប្រពៃបានជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពរបស់តំបន់។ ដូច្នេះសភាអាស៊ីប៉ាស៊ីហ្វិកត្រូវតែបញ្ហាក់ឲ្យច្បាស់នូវស្មារតី របស់ខ្លួនដើម្បីអនុវត្តសេចក្តីប្រកាសនិង ឯកសារនានារបស់ APPF ក្នុងគោលដៅ សម្រេចឲ្យបានសន្តិភាពនិងស្ថិរភាពប្រកប ដោយចីរភាពក្នុងតំបន់និងពិភពលោកជាពិសេសនាំមកអត្ថប្រយោជន៍ជូនប្រទេសនីមួយៗ ។

«ខ្ញុំសង្ឃឹមថា សភាកម្ពុជានឹងទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំវេទិកា សភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅពេល ខាងមុខនេះ។ សភាវៀតណាមបានត្រៀម ខ្លួនជានិច្ចដើម្បីសហការជាមួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧»។

សម្តេចពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាកម្ពុជា ដែលទើបតែទទួល ទង់ APPF ក៏បានមានប្រសាសន៍អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យជាបន្តបន្ទាប់របស់វៀតណាមដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និង វេទិកាអន្តរជាតិធំៗជាច្រើនទំាងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។

សម្តេចពញាចក្រីក៏បានបន្ថែមទៀត ថា ថ្មីៗនេះរដ្ឋសភាវៀតណាមបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំវេទិកាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៦ នៅទីក្រុងហាណូយ។ ទំាងនេះបានបង្ហាញពីកិត្យានុភាពរបស់ វៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ ។

សម្តេចបានហៅទស្សនកិច្ចជាផ្លូវការ របស់លោកស្រីអនុប្រធានរដ្ឋសភាវៀតណាមមកកាន់កម្ពុជានាពេលនេះថា បានភ្ជាប់មកជាមួយនូវការផ្តល់កិត្តិយសដល់ រដ្ឋសភាកម្ពុជាតាមរយៈការផ្ទេរអាណត្តិជា ប្រធានដឹកនាំសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្តពីរដ្ឋសភាវៀតណាម ដែលត្រូវចប់ អាណត្តិ ។

«នៅពេលនេះយើងប្រារព្ធពិធីប្រគល់ និងទទួលទង់អាណត្តិជាប្រធានដឹកនាំ សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិករវាងរដ្ឋសភាប្រទេសទាំងពីរ ។ ថ្វីដ្បិតសភាកម្ពុជាធ្លាប់មានបទពិសោធន៍ចំពោះការរៀបចំវេទិកាអន្តរជាតិនានា ប៉ុន្តែនេះជា លើកទី១ សម្រាប់រដ្ឋសភាកម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ។ រដ្ឋសភាកម្ពុជា សង្ឃឹមថារដ្ឋសភាវៀតណាមនឹងចែក រំលែកបទពិសោធន៍ដល់សភាកម្ពុជាក្នុង ការរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ » ។

ទាក់ទងទៅនឹងកិច្ចការជាប្រធានដឹកនាំសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះអនុ ប្រធានរដ្ឋសភាវៀតណាម លោកស្រីតុង ធីហ្វុង បានលើកឡើងថា ក្នុងរយៈពេល១ ឆ្នាំកន្លងទៅរដ្ឋសភាវៀតណាមពិតជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដែលធ្វើឲ្យការបំពេញតួនាទីជាប្រធានសភាតំបន់ អាស៊ី-ប៉ាស៊ីហ្វិកនេះទទួលបានជោគជ័យ ហើយថា វៀតណាមនឹងជួយដល់សភា កម្ពុជាដែលជាប្រធានបន្តវេនរបស់ស្ថាប័នមួយនេះនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ី ហ្វិកលើកទី២៧ ឆ្នាំ២០១៩ ខាងមុខឲ្យ ទទួលបានជោគជ័យដូចគ្នានឹងវៀតណាម ផងដែរ ។

សម្តេចហេងសំរិនក៏បានលើកឡើងថាកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើក ទី២៧ នេះដើម្បីទទួលជោគជ័យស្រប ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ន នោះ សភាកម្ពុជាបានកំណត់រួចហើយ ប្រធានបទនៃកិច្ចប្រជុំមានចំណុចសំខាន់ ២គឺមូលបទនិងកាលបរិច្ឆេទ។

សម្តេចបន្តថាប្រធានបទស្នូលនៃកិច្ចប្រជុំគឺ«ការពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប ដោយចីរភាព»។ ចំណែកកាលបរិច្ឆេទវិញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩នៅទីក្រុងសៀមរាប ៕ សូរិយា