ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ថ្មី «មិន អនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតធ្វើ ជាប្រធាន ឬអនុប្រធានបក្សនយោបាយ»

ភ្នំពេញ ៖ រដ្ឋសភាបានបើកកិច្ចប្រជុំ វិសាមញ្ញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដូចការគ្រោងទុកដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ ។

អង្គប្រជុំវិសាមញ្ញរដ្ឋសភានេះធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមាន កូរុមចំនួន៦៦រូបជាក្រុមសមាជិករដ្ឋសភាមកពីគណបក្សប្រជាជន។ ក្នុងនោះសម្តេច តេជោក៏មានវត្តមានក្នុងសម័យប្រជុំនេះដែរ។ រីឯក្រុមសមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំវិសាមញ្ញរដ្ឋសភានេះទេ ។

អង្គប្រជុំវិសាមញ្ញរដ្ឋសភានេះបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយជាឯកច្ឆន្ទក្នុងកូរុមចំនួន៦៦រូបលើ ៦៦រូបនៃវត្តមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំបន្ទាប់ពីដំណើរការពិភាក្សាអស់រយៈពេលជិត២ម៉ោងរួចមក ។

យោងសេចក្តីថ្លែងហេតុក៏ដូចការលើកឡើងរបស់សមាជិករដ្ឋសភានៅក្នុងការ ពិភាក្សានោះបានបញ្ជាក់ថា ច្បាប់ស្តីពី គណបក្សនយោបាយដែលបានប្រកាសឲ្យ ប្រើកាលពីឆ្នាំ១៩៩៧ដែលមាន១១ជំពូក និង៤៥មាត្រានោះមិនសមស្របទៅនឹងការ វិវត្តរីកចម្រើនរបស់ប្រទេសជាតិនាពេល បច្ចុប្បន្ននេះឡើយ។ ដូចនេះការធ្វើវិសោធន កម្មលើច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះវាត្រឹមត្រូវសមហេតុផលតាម ដំណាក់កាលវិវត្តន៍របស់សង្គមដើម្បីបំពេញ លក្ខខណ្ឌចាំបាច់នានាបន្ថែមសម្រាប់បម្រើ ឲ្យសង្គមក្នុងសុខសន្តិភាពនិងភាពសុខដុម រម្យនា។ ច្បាប់នេះមានចំនួន៩ជំពូក និង ២២មាត្រាដែលត្រូវធ្វើវិសោធនកម្មលើ ច្បាប់ស្តីពីគណបក្សនយោបាយនេះ។ បន្ទាប់ ពីធ្វើវិសោធនកម្មលើច្បាប់នេះរួចច្បាប់ថ្មីស្តីពីគណបក្សនយោបាយនឹងមានទម្រង់ ១១ជំពូក និង៥០មាត្រា។ ច្បាប់ថ្មីស្តីពី គណបក្សនយោបាយនេះនឹងកាន់ធានានីតិ រដ្ឋដល់គណបក្សនយោបាយទាំងអស់ និង មិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធានឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះអាច ឈានដល់ការរំលាយបក្សនិងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត ។

សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធន កម្មលើច្បាប់ស្តីពីគណបក្សនយោបាយត្រូវ បានរៀបចំដោយក្រុមតំណាងរាស្ត្រចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

យ៉ាងហោចណាស់មាន៤មាត្រាថ្មីដែល តំណាងរាស្ត្របានស្នើវិសោធនកម្មក្នុង

ចំណោម២០មាត្រានៃច្បាប់គណបក្ស នយោបាយដែលមាន៖

-មាត្រា៦ថ្មីនៃសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះបានចែង ខ្លឹមសារចំនួន២ចំណុចសំខាន់ទៀត និងកែប្រែខ្លឹមសារខ្លះត្រង់ចំណុចទី៣ បន្ថែម លើមាត្រា៦នៃច្បាប់ដើម។ ខ្លឹមសារមាត្រា ៦ថ្មីចែងទាំងស្រុងដូច្នេះថា «គ្រប់គណបក្ស នយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖ ១-ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិ និង បូរណភាពដែនដី។ ២-ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ៣-ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ ៤-បង្កើតកងកម្លាំងប្រដាប់អាវុធ។ ៥-ធ្វើការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ» ។

ក្រឡេកទៅមើលខ្លឹមសារដើមមាត្រា ៦នៃច្បាប់បក្សនយោបាយ១៩៩៧ ចែង អត្ថន័យទាំងស្រុងដូច្នេះថា «គ្រប់គណបក្ស នយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖ ១-ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិ និង បូរណភាពដែនដី។ ២-ធ្វើវិទ្ធង្សនាប្រឆាំង នឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយប្រើប្រាស់មធ្យោបាយហិង្សាក្នុង គោលបំណងដណ្តើមអំណាច។ ៣-បង្កើត កងកម្លាំងប្រដាប់អាវុធ»។

ចំណុចកត់សម្គាល់មាត្រា៦ថ្មីដែល តំណាងរាស្ត្របក្សប្រជាជនកម្ពុជាលើក បន្ថែមខ្លឹមសារសំខាន់នោះគឺចំណុចទី៥ ដែលហាមគណបក្សនយោបាយធ្វើនោះ បានចែងថា «ធ្វើការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ» ។

ជាមួយគ្នានេះខ្លឹមសារនៃមាត្រា៦ថ្មីត្រូវបានបញ្ជាក់ពីទោសទណ្ឌនៅក្នុងមាត្រា៤៤ ថ្មីដែលតំណាងរាស្ត្របក្សកាន់អំណាចទើប តែស្នើឡើងដែរ។ មាត្រា៤៤ថ្មីចែងថាដោយ មិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេង ទៀតគណបក្សនយោបាយដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ ថ្មីតុលាការអាចសម្រេច ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី៥ឆ្នាំ និងអាច សម្រេចរំលាយគណបក្សនយោបាយនោះតែម្តង។ (តុលាការមានចំណាត់ការតាម រយៈបណ្តឹងរបស់ក្រសួងមហាផ្ទៃ)។

NKD-36x6_outline

-ប្រៀបធៀបមាត្រា១៨ថ្មីដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាស្នើឡើង និងខ្លឹមសារមាត្រា១៨នៃច្បាប់ដើម

ខ្លឹមសារនៃមាត្រា១៨ថ្មីបានចែងផ្សេងពីខ្លឹមសារនៃមាត្រាដើមដោយមាត្រា១៨ ថ្មីចែងយ៉ាងនេះថា «ពលរដ្ឋទាំងពីរភេទ ដែលមានសញ្ជាតិខ្មែរពីកំណើតនិងមានអាយុយ៉ាងតិច២៥ឆ្នាំ អាចធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយ ឬធ្វើជាសមាជិកភាពនៃអង្គការដឹកនាំនៃគណបក្ស នយោបាយ។ ប្រធាននិងអនុប្រធាននៃ គណបក្សនយោបាយនិងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការ អចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មា ធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សមិនត្រូវជាបុគ្គលដែលជា ទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទ ឧក្រិដ្ឋ ឬបទមជ្ឈិម ដោយការគ្មានការព្យួរ ទោសឡើយ។ ប្រធាននិងអនុប្រធាននៃ គណបក្សនយោបាយនិងសមាសភាពនៃគណៈកម្មាធិការនាយកឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សត្រូវបាត់បង់តួនាទីរបស់ខ្លួន ក្នុងករណីដូចខាងក្រោម៖ សាមីខ្លួនទទួល មរណភាព។ សាមីខ្លួនសុំលាឈប់ជាលាយ លក្ខណ៍អក្សរ។ សាមីខ្លួនត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មានការព្យួរទោសលើកលែងតែ ទោសនោះត្រូវបានលើកលែងដោយព្រះ មហាក្សត្រ។ គណបក្សនយោបាយត្រូវ ចាត់ចែងនីតិវិធីដើម្បីជំនួសប្រធានគណ បក្សនយោបាយដែលបាត់បង់តួនាទីក្នុង រយៈពេលយ៉ាង៩០ថ្ងៃគិតពីថ្ងៃបាត់បង់ តួនាទី»។

ចំណែកខ្លឹមសារមាត្រា១៨នៃច្បាប់ ដើមវិញគ្រាន់តែចែងបែបនេះថា«អាណត្តិ ភារកិច្ចការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គការដឹកនាំរបស់គណបក្សនយោបាយនីមួយៗតាមការកំណត់ដូចមានចែងក្នុង មាត្រា១៧នៃច្បាប់នេះ និងអង្គការនានាទៀតរបស់គណបក្សនយោបាយត្រូវកំណត់ ក្នុងលក្ខន្តិកៈឬបទបញ្ជាផ្ទៃក្នុង»។

-ប្រៀបធៀបមាត្រា២៩ថ្មីនិងមាត្រា ២៩ដើម

មាត្រា២៩ថ្មីចែងយ៉ាងនេះថា «គណ បក្សនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទានទោះជាតាមរូបភាពណាក៏ដោយពីស្ថាប័នរដ្ឋសមាគមអង្គការមិនមែន រដ្ឋាភិបាលសហគ្រាសសាធារណៈគ្រឹះស្ថាន សាធារណៈ វិទ្យាសាស្ត្រសាធារណៈ លើក

លែងតែករណីដូចមានចែងក្នុងមាត្រា២៨ នៃច្បាប់នេះ។ គណបក្សនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេសក្រុមហ៊ុនបរទេសជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស»។

មាត្រា២៩ដើមចែងដូច្នេះ«គណបក្ស នយោបាយត្រូវបានហាមឃាត់មិនឲ្យទទួល វិភាគទានទោះជាតាមរូបភាពណាក៏ដោយ ពីស្ថាប័នរដ្ឋសមាគមអង្គការមិនមែនរដ្ឋាភិបាលសហគ្រាសសាធារណៈគ្រឹះស្ថាន សាធារណៈវិទ្យាសាស្ត្រសាធារណៈលើក

លែងតែករណីដូចមានចែងក្នុងមាត្រា២៨ នៃច្បាប់នេះ»។

-ប្រៀបធៀបមាត្រា៣៨ថ្មី និងមាត្រា ៣៨ដើម

មាត្រាសំខាន់ថ្មីមួយទៀតគឺមាត្រា៣៨ ថ្មីខ្លឹមសារនៃមាត្រានេះបានចែងថា« បើ គណបក្សនយោបាយណាប្រព្រឹត្តខុសរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀតក្រសួងមហាផ្ទៃប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្ស នយោបាយនោះក្នុងករណីកំហុសមាន លក្ខណៈធ្ងន់ធ្ងរ» ។

ចំណែកមាត្រា៣៨ដើមកំណត់យ៉ាង នេះថា «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ចំនួន៣លានរៀលចំពោះគណបក្សនយោ បាយណាដែលបានប្រព្រឹត្តល្មើសនឹង មាត្រា៣១នៃច្បាប់នេះ។ ករណីមិនរាង ចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ទ្វេមួយជាពីរហើយអាចផ្តន្ទាទោសផ្អាកសកម្ម ភាពគណបក្សនយោបាយនោះជាបណ្តោះអាសន្ន»។

សូមបញ្ជាក់ថា មាត្រាថ្មីប្រមាណ២០ មាត្រាដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅដើមឆ្នាំ ២០១៧នេះត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចដាក់ទៅប្រជុំពេញអង្គរដ្ឋសភាហើយ ៕ ហេង សូរិយា

soga (1) soga (2)