ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា​ថ្កោលទោស​ រីឯ​ក្រសួង​ មហាផ្ទៃ​បង្កើត​គណៈកម្មការ​ករណី​ហិង្សា​លើ​អ្នកតំណាង​រាស្ដ្រ​

​ភ្នំពេញ​ ៖​ រដ្ឋសភា​បាន​ចេញ​សេចក្ដី​ ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ ហិង្សា​ដែល​បណ្ដាល​ឱ្យ​តំណាងរាស្ដ្រ​ពី​២​ រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​របួសធ្ងន់​និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​ផ្ដន្ទា​ ទោស​តាម​ច្បាប់​ ។​

​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋសភា​បាន​ លើក​ឡើង​ថា​ នៅ​ថ្ងៃ​ច​ន្ច​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្បែរ​វិមាន​រដ្ឋសភា​ តាម​ ផ្លូវកែង​ស្ថានទូត​អូស្ដ្រាលី​មាន​ជន​មិន​ ស្គា​ស់​មុខ​មួយ​ក្រុម​បាន​ប្រើ​អំពើ​ហិង្សា​ វាយតំ​តំណាងរាស្ដ្រ​២​រូប​ គឺ​លោក​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ដ្រ​មណ្ឌល​កំពង់​ ចាម​ និង​លោក​ គង់​ សុភា​ អ្នកតំណាង​ រាស្ដ្រ​មណ្ឌល​ស្វាយ​រៀង​បណ្ដាល​ឱ្យ​របួស​ និង​បាន​បំផ្លិចបំផ្លាញ​រថយន្ដ​របស់​លោក​តំណាងរាស្ដ្រ​ទាំង​ពីរ​រូប​ខូចខាត​ជា​ខ្លាំង​ ។​

​រដ្ឋសភា​ថ្កោលទោស​ចំពោះ​អំពើ​ ហិង្សា​ដែល​រំលា​ភលើ​អភ័យឯកសិទ្ធិ​ តំណាងរាស្ដ្រ​និង​សូម​ស្នើ​ឱ្យ​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ រាជរដ្ឋាភិបាល​ចាត់​វិធាន​ យ៉ាង​អោយ​បាន​ម៉ឹង​ម៉ាត់​ការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ ច្បាប់​ជា​ធរមាន​ ។​

​ជាមួយ​គ្នា​នេះ​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ មហាផ្ទៃ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ថា​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧ​ប​ នាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ ចាប់ខ្លួន​ករណី​មនុស្ស​មួយ​ក្រុម​ដែល​បាន​ ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​អ្នកតំណាង​ រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២​រូប​ បណ្ដាល​ឱ្យ​រង​របួស​នៅ​ពេល​ដែល​ជិះ​ រថយន្ដ​ចេញពី​ប្រជុំ​សភា​កាលពី​ថ្ងៃ​ទី​២៦​ខែតុលា​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់​ វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ។​

​ប្រភព​បាន​និយាយ​បន្ដ​ថា​ ប្រធាន​ គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ករណី​មនុស្ស​មួយ​ក្រុម​ប្រើ​អំពើ​ហិ​ង្ស​ ា​លើ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​លោក​ ឯម​ សំ​អាន​ ប្រធាន​ លោក​ឧត្ដមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ អនុប្រធាន​ រួម​ទាំង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ ទៀត​ជា​សមាជិក​ ។​

​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ ជាតិ​ដែល​រង​របួស​ដោយ​ការ​វាយប្រហារ​ ពី​មនុស្ស​មួយ​ក្រុម​នៅ​មុខ​វិមាន​រដ្ឋសភា​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សុភា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ ដោយសារ​មាន​របួសធ្ងន់​មាន​ បាក់ឆ្អឹង​ជា​ច្រើន​កន្លែង​នោះ​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​សម្រេច​បញ្ជូន​អ្នក​ តំណាងរាស្ដ្រ​ទាំង​២​រូប​ទៅ​ព្យាបាល​នៅ​ ប្រទេស​ថៃ​ ៕​ ហេង​ សូ​រិ​យា​
image8