ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលចិនសន្យាផ្តល់ជំនួយ៤៥០លានដុល្លារដល់កម្ពុជាសម្រាប់ការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសន្យា ថានឹងផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់ វិស័យដល់កម្ពុជានូវទឹកប្រាក់ជាង៣ ពាន់លានយ័ន ដែលស្មើនឹង៤៥០លាន ដុល្លារអាមេរិកបន្ថែមទៀតក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈមួយ ឆ្នាំៗប្រទេសមហាអំណាចនេះបានផ្តល់ ជំនួយឥតសំណង និងប្រាក់ហិរញ្ញប្បទានដល់កម្ពុជាជាង៥០០លានដុល្លារអាមេរិកនោះ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Liu Zhenmin កាលពីថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០១៦ លោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកទំនាក់ទំនងអន្តរជាតិបាន ឲ្យដឹងថា ចិននឹងជួយដល់កម្ពុជាលើគ្រប់ វិស័យជាច្រើនទៀតមិនថា ក្នុងក្របខ័ណ្ឌទ្វេភាគីនិងក្នុងក្របខ័ណ្ឌអាស៊ាននោះឡើយ ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ចិនគឺជាមិត្តដ៏ល្អបំផុតរបស់កម្ពុជា ហើយកម្ពុជាមិនអាចទាត់ចោលការវិនិយោគរបស់ចិនបាននោះទេ បើទោះបីជាការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាតិចជាងប្រទេសជិតខាងក្នុងតំបន់អាស៊ានក៏ដោយ ។

ក្នុងកិច្ចជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី និងលោក Liu Zhenmin ក៏បានពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូងអំពីជំនួយរបស់ចិនដល់កម្ពុជានិងការវិនិយោគវារីអគ្គិសនីចិននៅកម្ពុជាដែលការវិនិយោគផ្នែកវារីអគ្គិសនីនេះគឺមានទំហំទឹកប្រាក់កើនដល់ជាង២ពាន់លានដុល្លារអាមេរិកហើយរហូតដល់បច្ចុប្បន្ននេះនៅលើទំនប់វារីអគ្គិសនីចំនួន៧នោះ ។

សូមរំលឹកថា កាលពីកន្លងទៅនេះក្នុងដំណើរទស្សនកិច្ចមកកម្ពុជារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានលើក ឡើងថា ចិននឹងជួយដល់កម្ពុជាគ្រប់បែបយ៉ាងមិនថាកាលៈទេសៈណានោះឡើយ ហើយមិនតែប៉ុណ្ណោះលោកក៏បានកោត សរសើរចំពោះជំហររបស់កម្ពុជាពាក់ព័ន្ធ និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ តែ យ៉ាងណាក៏ដោយគោលនយោបាយកម្ពុជា គឺដើម្បីការរីកចម្រើននិងផលប្រយោជន៍ របស់ប្រជាជន និងប្រទេសខ្លួនប៉ុណ្ណោះដោយមិនយកប្រទេសណាជាសត្រូវនោះ ឡើយ ។

សូមបញ្ជាក់ថា ចិនជាប្រទេសធំជាង គេទី១ ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់ហិរញ្ញប្បទានដល់កម្ពុជា។ ដោយ ឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំង ២ក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ដោយនៅឆ្នាំ២០១៧ខាងមុខនេះភាគីទាំងពីរបានសន្យាថា នឹងបង្កើនទំហំពាណិជ្ជ កម្មឲ្យកើនឡើងដល់៥ពាន់លានដុល្លារ អាមេរិក ៕ ហេង សុរិយា

Hor-Namhong-02


ចែករំលែក៖