ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​ចំណាយ​២០​លាន​ដុល្លារ​ទៅ​លើ​គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​

ភ្នំពេញ​៖​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អង្គការ​ អេ​ដ​ អេ​ អាក់​ស្យុ​ង​ និង​អង្គការ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​ចំនួន​១៧​បាន​ផ្តួចផ្តើម​បង្កើត​ឱ្យ​មាន​គម្រោង​អប់រំ​មួយ​មានឈ្មោះ​ថា​ «​គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​»​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដោយ​មានការ​ចូលរួម​ពី​លោក​ ហង់​ ជួនណា​រ៉ុ​ន​ រ​ដ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​គម្រោង​ លោក​ ជិន​ ច័ន្ទ​វាសនា​ នាយក​ប្រតិបត្តិ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ (NEP)​ ស្ថាប័ន​ព្រឹទ្ធ​ សភា​ រដ្ឋសភា​ តំណាង​មន្ទីរ​អប់រំ​ទាំង​២៥​ខេត្ត​ក្រុង​ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​១០០​នាក់​។​
​លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​មាន​ប្រសាសន៍​ថា​ គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​នេះ​ គឺ​ធ្វើ​ ឡើង​ដើម្បី​ពិភាក្សា​ គ្នា​ និង​ដោះស្រាយ​ទៅ​លើ​បញ្ហា​ និង​ការ​ផ្តល់​ឱកាស​ដល់​កុមា​រា​ កុមារី​កម្ពុជា​ចំនួន​៥៧.០០០​នាក់​ ដើម្បី​ឱ្យ​អ្នក​ទាំង​អស់នោះ​អាច​មានឱកាស​ចូល​រៀន​ និង​ទទួល​បាន​នូវ​សេវា​អប់រំ​ និង​ទទួល​បាន​នូវ​ជំនាញ​សម្រាប់​ពួក​គេ​ប្រចាំជីវិត​ ។​ លោក​រដ្ឋមន្ត្រី​បន្ត​ថា​ គម្រោង​ដៃគូ​រួម​គ្នា​នេះ​មាន​វិសាលភាព​គ្របដណ្តប់​ទាំង​២៥​រាជធានី​-​ខេត្ត​ និង​មាន​រយៈពេល​អនុវត្តន៍​គម្រោង​ចំនួន​៤២​ខែ​ ដោយ​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​ជា​២០​លាន​ដុល្លារ​ ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៤​ ដល់​ខែ​ វិច្ឆិកា​ឆ្នាំ​២០១៧​ ។​ ក្រុម​គោលដៅ​របស់​គម្រោង​នេះ​ គឺ​កុមារ​បាត់បង់​ឱកាស​ទទួល​បានការ​អប់រំ​នៅ​កម្ពុជា​ចំនួន​ជាង​៥៧.០០០​នាក់​ និង​ក្រុម​ គ្រួសារ​គ្រូបង្រៀន​ចំនួន​ប្រហែល​៤.០០០​នាក់​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន​១៥០​នាក់​ និង​សមាជិក​គណៈកម្មការ​ទ្រទ្រង់​សាលា​ចំនួន​ប្រហែល​១.២០០​នាក់​។​
​លោក​ ជិន​ ច័ន្ទ​វាសនា​ នាយក​ប្រតិបត្តិ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គ​ ការ​ក្រៅ​រដ្ឋាភិបាល​ (NEP)​ បាន​ថ្លែង​ថា​ នេះ​គឺជា​គម្រោង​មួយ​ដ៏​ល្អ​បំផុត​ ដែល​ជា​ឱកាស​មាស​មួយ​សម្រាប់​កុមារ​មួយ​ចំនួន​ដែល​ដោយ​ សារ​តែ​ស្ថានភាព​របស់​គាត់​មិន​បាន​អំណោយផល​ និង​មិន​មានឱកាស​បាន​ចូលរួម​នៅ​ក្នុង​ការ​អប់រំ​ ។​ NEP​ នឹង​កំណត់​ចេញពី​គម្រោង​នេះ​ថា​តើ​អ្វី​ទៅ​គឺជា​ការ​អនុវត្ត​ល្អ​ ហើយ​ NEP​ នឹង​មាន​តួនាទី​មួយ​ផ្លាស់​ប្តូរ​នូវ​បទ​ ពិសោធន៍​ ដែល​គម្រោង​បាន​ធ្វើ​ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត​ ទៅ​ តាម​ក្រុម​នីមួយៗ​ ដែល​យើង​ជឿជាក់​ថា​ ជា​ក្រុម​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ការ​អប់រំ​ មាន​ដូច​ជា​ក្រុម​កុមារ​ពិការ​ ក្រុម​កុមារ​នៅ​តាម​ចិញ្ចើមថ្នល់​ ក្រុម​កុមារ​ដែល​មក​ពី​តំបន់​ជនជាតិភាគតិច​ ក៏​ដូច​ ជា​ក្រុម​កុមារ​ដែល​មាន​ភាព​ក្រីក្រ​ និង​ក្រុម​កុមារ​ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​។​
​លោក​ ជិន​ ច័ន្ទ​វាសនា​ បន្ត​ថា​ យើង​ឃើញ​ថា​ កុមារ​ដែល​បញ្ចូល​ ទៅ​ក្នុង​គម្រោង​ធ្វើការ​រួម​គ្នា​ជា​ដៃគូ​នេះ​ គឺ​ឆ្លើយ​តប​យ៉ាង​ប្រត្យក្ស​ ទៅ​ នឹង​អ្វី​ដែល​អង្គការ​ NEP​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ទទួល​បាន​នូវ​ការ​អប់រំ​ ដែល​យើង​ឃើញ​ថា​កុមារ​ដែល​នៅ​ក្នុង​ក្រុម​កុមារ​ពិការ​ ទាំង​ពិការ​រូបរាង​កាយ​ ទាំង​ពិការ​នូវ​សតិបញ្ញា​ ក៏​ដូច​ជា​កុមារ​ដែល​ស្ថិត​នៅ​តំបន់​ជនជាតិភាគតិច​ គឺជា​កុមារ​ដែល​មិន​ទាន់​បាន​ ទទួល​នូវ​សិទ្ធិ​ការ​អប់រំ​បាន​ពេញលេញ​នៅឡើយ​ទេ​ ព្រោះ​ពួក​គាត់​នៅ​ជួប​ឧបសគ្គ​មួយ​ចំនួន​ ដែល​មិន​អាច​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ការ​អប់រំ​ ទោះបី​ជានា​ពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​ មានការ​អភិវឌ្ឍ​ សាលា​ រៀន​នៅ​ក្បែរ​ពួក​គាត់​កាន់តែ​កៀក​ទៅៗ​ក៏​ដោយ​។​
​លោកស្រី​ យ៉ា​ស្មី​ន​ អា​ឌី​ន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ អេ​ដ​ អេ​ អាក់​ស្យុ​ង​ ប្រចាំ​តំបន់​បាន​ថ្លែង​ថា​ កុមារ​ដែល​មាន​ភាព​ងាយ​រង​ គ្រោះ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ​ គឺ​មាននៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក​ ដែល​ក្នុង​នោះ​មាន​កុមារ​ក្រីក្រ​ កុមារ​ជនជាតិភាគតិច​ កុមារ​នៅ​តំបន់​ដាច់​ស្រយាល​ជាដើម​ ដែល​ពួក​គេ​សុទ្ធតែ​ជា​កុមារ​ត្រូវ​ទទួល​បានការ​អប់រំ​ ។​ ការ​អប់រំ​គឺជា​វិស័យ​មួយ​ល្អ​សម្រាប់​កុមារ​ ហើយ​យើង​ទាំងអស់​គ្នា​ ដែល​ជា​អ្នក​ក្រីក្រ​អាច​ក្លាយទៅជា​ប្រធានាធិបតី​ ក្លាយទៅជា​វេជ្ជបណ្ឌិត​បាន​តាម​រយៈ​ការ​អប់រំ​៕