ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីហាយព្រីដបុកម៉ូតូម៉ាកវីវ៉ាពីក្រោយបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាកកាមរីហាយព្រីដ ក្នុងល្បឿនលឿន ហើយបាន ជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេង និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ជួបគ្រោះថ្នាក់រួចអ្នកដែលរងរបួសស្រាលបានលើកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល ដោយទុកមិត្តភក្តិចោលនៅកន្លែងកើហេតុ ចំណែកអ្នកបើករថយន្ដ ក៏បានបើគេចបានប្រហែល៣០០ម៉ែត្រ ទើបម្ចាស់ឈប់ចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោលផងដែរ ដោយទុករថយន្តចោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៤៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១៤កែងនឹងមហាវិថីព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ មិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដមួយគ្រឿងម៉ាកកាមរីហាយព្រីធ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-3383 ដែលធ្វើដំណើរស្របទិសគ្នាបានមកបុក ពីក្រោយពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេងនិងម្នាក់ទៀតរងរបួសស្រាល។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុរថយន្ដបង្កបានបើករត់គេចមកដល់ផ្លូវលេខ២២៨ កែងមហាវិថីព្រះនរោតម្ដទើបម្ចាស់រថយន្ដឈប់ហើយគេចខ្លួនបាត់ដោយទុករថយន្ដចោល ។ ចំណែកជនរងគ្រោះម្នាក់ដែលរងរបួសស្រាលបាន លើកម៉ូតូជិះគេចខ្លួនបាត់ដោយទុកមិត្តរបស់ខ្លួន ដែលរងរបួសធ្ងន់នៅកន្លែងកើតហេតុ ។

ក្រោយមកជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ដបង្កសមត្ថកិច្ចធ្វើការវាស់វែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ

chather (4) copy

chather (3) copy

chather (2) copy

chather (1) copy