ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុង​បុក​រថយន្ដ​ដឹក​កម្មករ​ ស្លាប់​១៧​នាក់​ របួសធ្ងន់​ស្រាល​២២​ នាក់​

*​ប្រធានរដ្ឋសភា​ចូលរួម​ឧបត្ថម្ភ​ថវិកា​ ប្រមុខរដ្ឋ​ភិ​បាល​ចូលរួម​រំលែក​ទុក្ខ​
​ខេត្ដស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​និង​សោកនាដកម្ម​មួយ​បាន​កើត​ ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​រវាង​ រថយន្ដក្រុង​ដឹក​អ្នកដំណើរ​បុក​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​បណ្ដាល​ឱ្យ​កម្មករ​ កម្ម​ការិនី​១៨​នាក់​ស្លាប់​ និង​២១​នាក់​រង​របួស​ ធ្ងន់​ស្រាល​ ។​

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​នឹង​ រថយន្ដ​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ ចន្លោះ​គីឡូម៉ែត្រ​ លេខ​១៤១-១៤២​ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោទ៍​ ខេត្ដ​ ស្វាយ​រៀង​ ។​

​តាម​របាយការណ៍​នគរបាល​ចរាចរ​ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ស្វាយ​រៀង​បាន​បង្ហាញ​ថា​ មូលហេតុ​ដែល​ បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ រន្ធត់​នេះ​ បណ្ដាល​មក​ពី​រថយន្ដក្រុង​ដឹក​ អ្នកដំណើរ​ពី​ប្រទេស​វៀតណាម​ ក្នុង​ទិស​ ដៅ​ចូល​មក​រាជធានី​ភ្នំពេញ​ បាន​បើកបរ​ ក្នុង​ល្បឿន​លឿន​ជែង​រថយន្ដ​ពី​ខាង​មុខ​ក្នុង​ ស្ថានភាព​គ្រោះថ្នាក់​ចូល​មក​ចំណែក​ផ្លូវ​រថយន្ដ​ដឹក​កម្មករ​បណ្ដាល​បុក​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ បញ្ច្រាស​គ្នា​ ។​ កម្មករ​ដែល​ជួប​គ្រោះ​ស្លាប់​ និង​របួស​ខាងលើ​នេះ​ធ្វើការ​នៅ​រោង​ ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ក្នុង​ក្រុង​បា​វិត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ ។​

​តាម​របាយការណ៍​នគរបាល​បានឱ្យ​ ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​អ្នក​បើក​ បររថ​យន្ដ​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ ឈ្មោះ​ ឡេ​ វ៉ាង​ទឹង​ ភេទ​ប្រុស​ អាយុ​៤៥​ ឆ្នាំ​ មុខរបរ​បើកបរ​ (​ជនជាតិ​វៀតណាម​)​ មាន​ទីលំនៅ​ភូមិ​យិ​ន​ធឹង​ ឃុំ​ធឹង​ធើ​យ​ ស្រុក​ត្រា​អ៊ូ​ ខេត្ដ​វឹ​ន​ឡុ​ង​ ប្រទេស​វៀត​ ណា​ម​ ។​ មុន​ពេល​កើតហេតុ​ រថយន្ដ​បង្ក​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ ជែង​រថយន្ដ​ពី​ខាង​មុខ​ក្នុង​ស្ថានភាព​គ្រោះ​ ថ្នាក់​ហើយ​ទៅ​បុក​រថយន្ដ​ទួ​រី​ស​ដឹក​កម្មករ​ ពេញទំហឹង​តែ​ម្ដង​ ។​

​របាយការណ៍​នគរបាល​បញ្ជាក់​ថា​ រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដក្រុង​របស់​ ក្រុមហ៊ុន​ 15SH​ ម៉ាក​ ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 3C-6335​ ពណ៌​ក្រហម​ លា​យស​ ។​ រីឯ​រថយន្ដ​ដឹក​កម្មករ​ប្រភេទ​ រថយន្ដ​តួ​រី​ស​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​2Q-7725​ ពណ៌​បៃតង​ ចាស់​ប្រភេទ​រថយន្ដ​ដឹក​អ្នកដំណើរ​បើក​ បរ​ដោយ​បុរស​ឈ្មោះ​ ប៉ក់​ ភ័​ក្រ​ អាយុ​២៥​ឆ្នាំ​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្លាច​ ឃុំ​ ពោធិ៍​រាជ​ ស្រុក​ស្វាយ​ជំ​ ខេត្ដស្វាយរៀង​ ។​

​នៅ​ក្នុង​របាយការណ៍​នគរបាល​មិន​ ទាន់​បង្ហាញ​ពី​អត្ដសញ្ញាណ​កម្មករ​កម្មការិនី​ ស្លាប់​និង​របួសធ្ងន់​ស្រាល​នៅឡើយ​ទេ​ តែ​ បើ​តាម​ការ​អះអាង​ពី​កន្លែង​កើតហេតុ​ឱ្យ​ ដឹង​ថា​ កម្មករ​ កម្មការិនី​ដែល​ស្លាប់​និង​ របួស​ខាងលើ​នេះ​ មក​ញ​ពី​៣​ភូមិ​ គឺ​ភូមិ​ ព្រៃខ្លា​ ភូមិ​ព្រៃធំ​ និង​ភូមិ​ព្រៃ​ដំឡូង​ ស្ថិត​ ក្នុង​ឃុំ​ពោធិ៍​រាជ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដ​ ស្វាយ​រៀង​ ។​

​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​ ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ រំលែក​ទុក្ខ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ ក្រៀមក្រំ​នេះ​គ្រា​ដែល​សម្ដេច​អញ្ជើញ​ ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ​និស្សិត​ ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​សាលសន្និសីទ​មណ្ឌល​កោះ​ពេជ្រ​ នា​រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​មន្ដ្រី​សាលា​ខេត្ដស្វាយរៀង​ បានឱ្យ​ដឹង​ដែរ​ថា​ សម្ដេច​អគ្គ​មហា​ ពញា​ចក្រី​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ច្រើន​រូប​ទៀត​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​កម្មករ​ កម្មការិនី​ដែល​ស្លាប់​ និង​របួស​ផង​ដែរ​ ។​ ក្នុង​នោះ​អ្នក​ស្លាប់​ម្នាក់​ ទទួល​បាន​ប្រាក់​ជាង​៧០០​ដុល្លារ​ និង​ អ្នក​រង​របួស​ប្រមាណ​ជាង​ ៥០០​ដុល្លារ​ ។​ នៅ​ក្នុង​បញ្ជី​សប្បុរសជន​ ដែល​បាន​ បរិច្ចាគ​ថវិកា​ចូលរួម​សម្រាល​និង​រំលែក​ ទុក្ខ​លំបាក​របស់​កម្មករ​និង​ក្រុម​គ្រួសារ​ មាន​ដូច​ជាស​ម្ដេច​ ហេង​ សំ​រិ​ន​ បរិច្ចាគ​ ថវិកា​ ១​លាន​រៀល​ សម្រាប់​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​៥០​ម៉ឺន​រៀល​ ,​ លោកស្រី​ ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ដ្រី​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធ​ សភា​ និង​អធិការកិច្ច​បរិច្ចាគ​ថវិកា​ សម្រាប់​អ្នក​ស្លាប់​និង​អ្នក​រង​របួស​ម្នាក់ៗ​៥០​ម៉ឺន​រៀល​ ,​ នាយ​ឧត្ដម​ សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ បរិច្ចាគ​ថវិកា​ សម្រាប់​គ្រួសារ​ដែល​ស្លាប់​និង​អ្នក​រង​ របួស​ម្នាក់ៗ​២០​ម៉ឺន​រៀល​ ,​ លោក​ចៅ​ ភី​រុណ​ បរិ​ច្ចាក​ សម្រាប់​អ្នក​ស្លាប់​និង​ រង​របួស​ម្នាក់ៗ​១៥​ម៉ឺន​រៀល​ ,​ លោក​ កឹ​ម​ ងួ​ន​ បរិច្ចាគ​ អ្នក​ស្លាប់​និង​អ្នក​រង​របួស​ ម្នាក់ៗ​៥​ម៉ឺន​រៀល​ ,​ កាកបាទក្រហមកម្ពុជា​ ខេត្ដស្វាយរៀង​បរិច្ចាគ​ថវិកា​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ម្នាក់ៗ​៤០​ម៉ឺន​រៀល​ ,​ លោក​ ស្រី​ ម៉ែ​ន​ ភក្ដី​ ហ៊ុ​កឡង​ឌី​ បរិច្ចាគ​ថវិកា​ សម្រាប់​អ្នក​ស្លាប់​ម្នាក់​២០០​ដុល្លារ​ និង​អ្នក​រង​របួស​ម្នាក់​៣០​ម៉ឺន​រៀល​,​ លោក​ ជៀង​ អំ​ អភិបាល​ខេត្ដស្វាយរៀង​ បរិច្ចាគ​ថវិកា​អ្នក​ស្លាប់​និង​អ្នក​រង​របួស​ម្នាក់ៗ​ ១០​ម៉ឺន​រៀល​ ។​ ក្រៅពី​នេះ​នៅ​ មាន​ថ្នាក់ដឹកនាំ​ និង​មន្ដ្រី​គណបក្ស​ប្រជា​ ជន​ជា​ច្រើន​ទៀត​ បាន​ជួយ​ឧបត្ថម្ភ​ដល់​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រង​របួស​កំពុង​ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ។​

​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ ជីវៈ​នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​គោរព​វិញ្ញាណ​ ក្ខ​ន្ធ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​នេះ​ ជាមួយ​គ្នា​ នេះ​ក្រសួង​ចូល​បច្ច័យ​បុណ្យសព​ម្នាក់​ ១​លាន​រៀល​ និង​អ្នក​របួស​៥០​ម៉ឺន​រៀល​ ។​ មិនតែប៉ុណ្ណោះ​ក្រសួង​ការងារ​ក៏​ធានា​ ជួយ​ព្យាបាល​ជន​រង​គ្រោះ​រហូត​ទាល់​ តែ​ជា​ ។​

​គួរ​រំលឹក​ថា​ រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ ក្រុមហ៊ុន​ 15SH​ ត្រូវ​បាន​គេ​ដឹង​ថា​ កន្លង​ ទៅ​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​ អ្នកបើកបរ​ ព្រហើន​ពុំ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ ឡើយ​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ សមត្ថកិច្ច​ក្នុង​នោះ​ខាង​ក្រុមហ៊ុន​ប្រាប់​ ឱ្យ​អ្នកបើកបរ​ត្រូវ​គោរព​ពេលវេលា​ ម៉ោង​កំណត់​ដែល​ត្រូវ​ទៅ​ដល់​ គឺ​មិន​បាន​ បើកបរ​តាម​ល្បឿន​កំណត់​ច្បាប់​ចរាចរណ៍​នោះ​ឡើយ​ ។​ ម្យ៉ាងទៀត​បើ​ទោះជា​ការ​ បើកបរ​នេះ​ក្នុង​ល្បឿន​លើស​កំណត់​ ។​ ចំណែក​សមត្ថកិច្ច​ចរាចរ​បែរជា​មិន​ហ៊ាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដូច​អ្នកបើកបរ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ឡើយ​ ។​ មិន​តែ​ ប៉ុណ្ណោះ​រថយន្ដក្រុង​ក្រុមហ៊ុន​15SH​បាន​ បង្កប់​ដឹក​ទំនិញគេចពន្ធ​យ៉ាង​គឃ្លើន​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ៖
​ទី​១-​ឈ្មោះ​ ពៅ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ភិន​ រិ​ទ្ធី​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ ម៉​ន​ ស៊ី​វុន​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ រុន​ ស្រី​ណុ​ច​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​,​ ទី​៥-​ ឈ្មោះ​ ពៅ​ ភាន់​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​,​ ទី​៦-​ឈ្មោះ​ ហែម​ ភាន់​ ភេទ​ស្រី​ អាយុ​ ៣៤​ឆ្នាំ​,​ ទី​៧-​ឈ្មោះ​ អ៊ុ​ក​ វុ​ត្ថា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​,​ ទី​៨-​ឈ្មោះ​ ឈាន​ ច​ន្ថា​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​,​ ទី​៩-​ឈ្មោះ​ ហា​យ​ សុ​ភាន់​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​,​ ទី​១០-​ ឈ្មោះ​ រស់​ សា​រិ​ទ្ធ​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​,​ ទី​១១-​ឈ្មោះ​ ទេព​ ផ​ល្លី​ ភេទ​ស្រី​ អាយុ​ ៣៦​ឆ្នាំ​,​ ទី​១២-​ឈ្មោះ​សន​ សិន​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​,​ ទី​១៣-​ឈ្មោះ​ ផា​ន់​ សា​រ៉ា​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​,​ ទី​១៤-​សូ​ សៅ​ ភេទ​ស្រី​,​ ទី​១៥-​ឈ្មោះ​ ម៉ៅ​ ចាត​ ភេទ​ ស្រី​ អាយុ​២៥​ឆ្នាំ​,​ ទី​១៦-​ឈ្មោះ​ ស្រី​ឌី​ ភេទ​ស្រី​,​ ទី​១៧-​ឈ្មោះ​ ប៉ែន​ វាសនា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ និង​ទី​១៨-​ឈ្មោះ​ ផា​ន់​ កល្យាណ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​។​ ជន​រង​គ្រោះ​ទាំង​១៨​នាក់​មាន​ទីលំនៅ​ស្រុក​ ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង ៕ ​ យឹ​ម​ សុ​ថា​ន​

Svay-reang

Yim-sothan008-(24)

Yim-sothan008-(23)

Yim-sothan008-(22)

Yim-sothan008-(21)

Yim-sothan008-(20)

Yim-sothan008-(19)

Yim-sothan008-(18)

Yim-sothan008-(17)

Yim-sothan008-(16)

Yim-sothan008-(15)

Yim-sothan008-(14)

Yim-sothan008-(13)

Yim-sothan008-(12)

Yim-sothan008-(11)

Yim-sothan008-(10)

Yim-sothan008-(9)

Yim-sothan008-(8)

Yim-sothan008-(7)

Yim-sothan008-(6)

Yim-sothan008-(5)

Yim-sothan008-(4)

Yim-sothan008-(3)

Yim-sothan008-(2)

Yim-sothan008-(1)