ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្ដពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង និងរបួសស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដស៊េរីទំនើបពីរគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាយ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង និងរងរបួសស្រាលពីរនាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣ និង៤៥នាទី ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-5139 ជិះដោយបុរសនារី៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្របពេលមានរថយន្ដមួយគ្រឿងទៀត ម៉ាក ហាំ មឺ ពាក់ស្លាកលេខ ភ្នំពេញ2AC-8007 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ក៏ជ្រុលបុកគ្នាពេញទំហឹង ធ្វើឲ្យរថយន្ដទាំងពីរជ្រុលទៅបុកជាមួយបង្កាន់ដៃ ស្ពានខូចខាតទាំងគ្រឿង និងបណ្ដាលឲ្យអ្នកជិះក្នុងហាយព្រីតរងរបួសស្រាលពីរនាក់ ។

ក្រោយពីកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ទើបភាគីខាងរថយន្ដហាយព្រីតព្រមសងថ្លៃការខូចខាតទៅភាគីរថយន្ដហាំ ម ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖